យុវជន​ម្នាក់​ចេញពី​ក្លិប​កម្សាន្ត​ត្រូវ​ក្រុមក្មេងស្ទាវ​មួយក្រុម​ព្រួត​វាយ​ទ្រមខ្លួន​

0

​រាជធានី​ភ្នំពេញ ៖ យុវ​ម្នាក់​ត្រូវបាន​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់​ព្រួត​គ្នា​វាយ​យ៉ាង​ចាស់ដៃ​ខណៈពេល​ចេញពី​ក្លិប​កម្សាន្ត​មួយ​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​លេខ​១១២ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។​ ​យុវជន​រងគ្រោះ​ខាងលើ​ឈ្មោះ សុខ ជា អាយុ​១៩​ឆ្នាំ​មុខរបរ​ជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន ម៉ា​ស្ទឺ​ស៊ូ​គី​ស៊ុប ស្នាក់​នៅក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រៀបរាប់​ក្រុម​អ្នកយកព័ត៌មាន​ទាំង​ទឹកមុខ​ភ័យ​ស្លេកស្លាំង​ថា មុនពេល​កើតហេតុ​រូបគេ​រួមជាមួយ​មិត្ត​ភ័ក្តិ​ប្រមាណ​១៥​នាក់​បាន​ចូលទៅ​

កម្សាន្ត​មួយ​យីហោ ហាយ​ស្កា​យ​ឌី​ស្កូ​ក្លិប ហើយ​ពួកគេ​បានចេញ​មកវិញ​ចង់​ត្រឡប់ទៅផ្ទះ​ស្រាប់តែ​ជិះ​មិនទាន់​ចេញពី​ក្លិប​បាន​ឆ្ងាយ​ផង ក៏មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ប្រហែលជា​៦​គ្រឿង​ប្រដាប់​ទៅដោយ​អាវុធ​ក្នុង​ដៃ ដូចជា ដាវ ដុំថ្ម និង​ខ្សែក្រវ៉ាត់ បាន​ដេញតាម​ពួកគេ​និង​វាយ​ពួកគេ​រហូតដល់​គេ​ភ័យ​ពេក​រត់ចោល​ម៉ូតូ​របស់ខ្លួន​ព្រោះ​គេ​មិនដឹងថា​មាន​បញ្ហា​អ្វី​

ជាមួយ​ក្រុមក្មេងស្ទាវ​នោះឡើយ​។​បន្ទាប់ពី​កើតហេតុ​ប្រហែល​១០​នាទី​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​នាំ​ជនរងគ្រោះ​ខាងលើនេះ​ទៅធ្វើ​ការសាកសួរ​និង​ដាក់ពាក្យ​បណ្ដឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ផងដែរ​៕ ​Image2 Image3