​ជលផល​ខេត្តក្រចេះ​បង្ក្រាប​ការធ្វើ​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​

0

​ខេត្តក្រចេះ​៖ យ៉ាងហោចណាស​មាន​ទូក​ម៉ាស៊ីន​តូចធំ​ចំនួន​៧​គ្រឿង រួម​និង​ឧ​ប្ប ករ​ណ៏​នេសាទ​ខុសច្បាប់​មួយចំនួនធំ​ទៀត គឺ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​បង្ក្រាបបាន​នៅ កណ្តាល ដង​ទន្លេរ មេគង្គ​ក្នុងស្រុក​ព្រែក​ប្រសព្វ កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៥ មិថុនា​។​ ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល

ដឹកនាំ​ដោយ​លោក​ម៉ុក ពន្លក នាយរង​ខណ្ឌ​សហការ​ជាមួយ នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត បាន​ឆ្មក់​ចុះបង្ក្រាប​បទល្មើស​នេសាទ​ពីរ​ចំនុច ផ្សេងគ្នា​ក្នុងស្រុក​ព្រែក ប្រសព្វ ខេត្តក្រចេះ ។ ឧ​ប្បករ​ណ៏​នេសាទ​ទាំងនេះ​សុ​ទ្ឋ​តែ​ជា​ឧ​ប្បករ​ណ៏​នេសាទ​ខុសច្បាប់​ដែល អាជ្ញាធរ​បាន ហាមឃាត់​ការធ្វើ​នេសាទ​នូវ​រដូវ​ត្រី​ពង​កូន រឺ​ហៅថា យាំង​ការ​អូស​ខ្ចៅ ។​

​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា ជាមួយនិង​សកម្មភាព​នេះ គឺ​សមត្ថកិច្ច បាន​ចាប់​រឹបអូស​បាន​ទូក​ម៉ា ស៊ីន​អូស​ខ្ចៅ និង​ទូក​ម៉ាស៊ីន​ដឹក​អួន​ប្រ​យុង បាន​ចំនួន​៧​គ្រឿង សាច់​អួន​ប្រ​យុង​បាន​ចំនួន ១​វង់​ជាង​៧០​មែត្រ របាំង​ស្បៃ​មុង ប្រវែង​ជាង​១៥០​មែត្រ លូ​ស្បៃ​មុង​៥​គ្រឿង បង្គោល​ឬ​ស្សី ជាង​៧០​ដើម​។​ ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត លោក សៀន គិ​ន បាន​ឲ្យ​ដឹងថា អនុវត្ត​លើ​ច្បាប់ ស្តីពី​ជលផល និង​ដើម្បី​រឹតបន្តឹង​ការធ្វើ​នេសាទ​ខុសច្បាប់​នា​រដូវ​បិទ​នេសាទ ដែល​និង​ត្រូវ អនុវត្ត​ទៅ​តាំងពីដើម​ខែម​មិថុនា នេះ គឺ​កម្លាំង​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ និង​កម្លាំងប្រដាប់អាវុធ​មួយចំនួន​ក្នុង​ខេត្ត​បាន ចែកជា​ពីរ​ក្រុម​ដើម្បី​ធ្វើ​យុ​ទ្ឋ​នា​កា​រលើ​ការ ចុះ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​ទូទាំង​ខេត្ត​។​

​លោកនាយ​ខណ្ឌ​បាន​បញ្ជាក់ថា សកម្មភាព​ការធ្វើ​នេសាទ​ដោយ​ខុសច្បាប់​ដោយ ប្រើ​ឧ​ប្បករ​ណ៏​នេសាទ​ខាងលើ រឺក៏​ហៅថា យាំង​កាវ​អូស​ខ្ចៅ​នេះ គឺ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់ ធ្ងន់ធ្ងរ លើ​ជីវចំរុះ​ក្នុង​ទឹក ដែលជា​ចំណី​សម្រាប់​ត្រី​ពង​កូន ។ លោក​ថា បទល្មើស​នេះ ជា​បទល្មើស​ថ្នាក់​ម​ជ្ឃឹ​ម​គឺ​មិនមាន​ការចាប់​ឃាត់ខ្លួន​មនុស្ស​នោះទេ ដោយ​គ្រាន់តែ​ធ្វើការ ពិន័យ​អន្តរកាល​តាម​មាត្រា​ទី​៩៤ ចំនុច​ទី​២ នៃ​ច្បាប់​ស្តីពី​ជលផល​៕ ​10510144_310199035809376_1949658964_n