​មើល​អ្នក​ក្វាង​ទុង​ប្រកួត​លេងល្បែង​ក្នុង​អាងទឹក​យ៉ាង​សប្បាយ​

0

​ក្វាង​ទុង​៖​សម្រាប់​ក្រុម​អ្នក​អផ្សុក អ្នក​ច្នៃប្រឌិត​បង្កើត​ថ្មី​តែងតែ​រិះរក​វិធី មធ្យោបាយ​ធ្វើយ៉ាងណា​ដើម្បី​សប្បាយរីករាយ ឬ​ក្នុ​ក្នុង​គោលបំណង​អ្វីមួយ​។​ជាក់ស្តែង​អ្នកលេង​ម៉ា​ចុង​មកពី​ក្វាង​ទុង បាននាំគ្នា​រៀបចំ​ការលេង​ល្បែង​ប្លែក​កន្លែង​មួយ​នៅក្នុង​ទឹកតែ​ម្តង ដោយមាន​អ្នកចូលរួម​លេង និង​ប្រកួត​ជា​ស្រី​ក៏មានដែរ​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន ឆាយ​ណា​ដេលី​ផ្សាយ​កាលពី​ថ្ងៃទី​២៦ មិថុនា ឆ្នាំ​២០១៤​កន្លងទៅនេះ​។​

​តាម​ប្រភព​នេះ ពួកគេ​បានមកពី​ក្រុង​ហ្វូ​ស្ហា​ន ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​បាន​ណាត់គ្នា​មក​ប្រកួត​ក្នុង​កន្លែង​អាង​ហែល​ទឹក​មួយ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤ ។ ពួកគេ​រាប់រយ​នាក់​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ត្រូវ​ស្លៀកពាក់​សម្លៀកបំពាក់​ហែល​ទឹក មាន​ពណ៌​ទាក់ទាញ និង​អាច​ធន់​នឹង​អាកាសធាតុ​ក្នុង​អាង​ហែល​ទឹក​នេះ​ដើម្បី​ក្លាយជា​អ្នកខ្លាំង​។​ ​

ខេត្ត​ក្វាង​ទុង​បាន​រកឃើញ​វិធី​ដ៏​ល្អឥតខ្ចោះ​ដើម្បី​រក្សា​ភាព​ធន់​នឹង​ភាព​ត្រជាក់​របស់​ពួកគេ​ដោយ​ការផ្លាស់ប្តូរ​ការប្រកួត​របស់​ពួកគេ​ទៅ​អាង​ហែល​ទឹក និង​ដើម្បី​ភាពសប្បាយ​រីករាយ​ផងដែរ ។ សូម​ទស្សនា​រូបភាព និង​សកម្មភាព​របស់​ពួកគេ​ដូចខាងក្រោម​នេះ​៕ china player china player1a china player1b china player1