ឯ​ឧ​.​ឧបនាយក​រដ្ឋ មន្ដ្រី សុខ អាន រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទី​ស្ដី ការ​គណៈរដ្ឋមន្ដ្រី និង​ជា​ប្រធាន​កាយ ឫទ្ធិ​ជាតិ​កម្ពុជា

0

​ ​ ​រាជធានី​ភ្នំពេញ​: បាន​មានប្រសាសន៍ នៅក្នុង​ឱកាស​បិទ សិក្ខាសាលា​កាយឫទ្ធិ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្ដីពី​ការគាំទ្រ​របស់​មនុស្សពេញវ័យ កាលពី​ល្ងាច​ថ្ងៃទី​២៧ខែមិថុនា នៅ​វិមាន​សន្ដិភាព​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ថា ក្រុមមនុស្ស​ពេញវ័យ​ត្រូវ​ចូលរួម​ជួយ ដល់​ក្រុម​កាយឫទ្ធិ ដែលជា​

មនុស្ស​ជំនាន់ ក្រោយ ដើម្បី​បំពេញការងារ​ក្នុងសង្គម ឱ្យ​កាន់តែ​បានល្អ​ប្រសើរឡើង​។ ​ឯ​ឧ​.​ឧបនាយករដ្ឋមន្ដ្រី បាន មានប្រសាសន៍ថា​៖ “​យុវជន​បាន​ដើរ តួនាទី​មិនអាច​ខ្វះ​។ អាច​និយាយបានថា មិនមាន​យុវជន​មិនមាន​ចលនា​កាយឫទ្ធិ​”​។ កាយឫទ្ធិ គឺជា​ចលនា​មួយ សម្រាប់​មនុស្ស​វ័យក្មេង​ដែល​ត្រូវបាន គ្រប់គ្រង​ដឹកនាំ និង​គាំទ្រ​ដោយ​មនុស្ស ពេញវ័យ និង​មេដឹកនាំ​មួយ​។ ចលនា កាយឫទ្ធិ មិនអាច​រីកចម្រើន​យ៉ាងខ្លាំង ដោយ​គ្មាន​

ការរួមចំណែក និង​ការគាំទ្រ​ពី​មនុស្សពេញវ័យ​ទាំង​ខាង​ស្មារតី និង​បញ្ញា​បានទេ​។​ ឯ​ឧ​.​បន្ដថា ខ្ញុំ​គិតថា វា​ជាការ សំខាន់​ណាស់​ដែលថា ការលើកកម្ពស់ នៃ​ចលនា​កាយឫទ្ធិ​ត្រូវបាន​ភ្ជាប់​ជាមួយ នឹង​ការសិក្សា​ហ្មត់ចត់​សមរម្យ និង​ការ អភិវឌ្ឍន៍​បន្ដទៀត​នៃ​គុណភាព ភាពជា​អ្នកដឹកនាំ​។ ទោះជា​យ៉ាងណា​ការលើក កម្ពស់​ចលនា​កាយឫទ្ធិ​មិន​ត្រឹមតែ​ត្រូវ ការ​គុណភាព​ភាពជា​អ្នកដឹកនាំ​នោះទេ​ប៉ុន្ដែ ក៏​ជាការ​បំផុសគំនិត​មនុស្សពេញវ័យ និង ការលើក​ទឹក​ចិ​ត្ដមនុស្ស​ពេញវ័យ​ឱ្យចូល​រួម​ជួយ​ដល់​យុវជន​វ័យក្មេង​ផងដែរ​។ ​សូមបញ្ជាក់ថា សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​បាន ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ដោយមាន សមាគម​កាយឫទ្ធិ​នៃ​ប្រទេស​ចំនួន​១០ បាន​ចូលរួម​ក្នុងនោះ​មាន​បង់​ក្លា​ដែ​ស​, ព្រុយ​ណេ​, សិង្ហ​បុរី​,

ហុងកុង​, កូរ៉េ​, ម៉ាឡេស៊ី ,​ហ្វីលីពីន ,​អូស្ដ្រាលី​, ម៉ា​ល់​ឌី​វ និង​កម្ពុជា ។ សិក្ខាសាលា​ប្រ​ព្រឹ​ត្ដទៅ រយៈពេល​៤​ថ្ងៃ​ពីថ្ងៃ​ទី​២៤​ដល់​ថ្ងៃទី​២៧ ខែមិថុនា ដោយបាន​ពិភាក្សា​ផ្ដោត​ទៅ សមត្ថភាព​របស់​មនុស្ស​ពេញវ័យ​ប្រកប ដោយ​ភាព​ឯករាជ្យ​លើ​ការរៀបចំ សកម្មភាព​នៃ​កម្មវិធី​យុវជន និង​បណ្ដុះ បណ្ដាល ។ ជាមួយនឹង​ការកត់សម្គាល់ និង​ថ្លែងអំណរគុណ​ដល់​ប្រតិភូ និង​ក្រុម​កាយ​ឬ​ទ្ធិ​មកពី​បណ្តា​ប្រទេស​នានា រួមទាំង​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ផង​នោះ ឯ​ឧ​.​ឧ​ប​នាយ​រដ្ឋមន្ដ្រី មាន ប្រសាសន៍​ទៅកាន់​សមាជិក​កាយឫទ្ធិ​នៃ បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថា ប្រទេស​

កម្ពុជា គឺជា​ទីតាំង​ដ៏​ល្អ​មួយ សម្រាប់​ការរៀបចំ​បោះជំរំ​នៃ​ចលនា កាយឫទ្ធិ​ក្នុង​តំបន់ និង​ពិភពលោក ព្រោះ​កម្ពុ​ជាមាន​ប្រាសាទ​អង្គរវត្ដ​ដែល ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្អ​ឯក និង ប្រាសាទបុរាណ​ជាច្រើន សម្រាប់​ឱ្យ​ការ បោះជំរំ ដើម្បី​ចែករំលែក​បទពិសោធន៍ ឱ្យ​គ្នា​ទៅវិញទៅមក​។​ គួររំឭកថា នេះ​ជា​សិក្ខាសាលា​កាយឫទ្ធិ​តំបន់​លើក​ទី​៦​ហើយ​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។ កាយឫទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៥៦ និង​បាន​ចូល​ជា​សមាជិក​កាយឫទ្ធិ​ពិភពលោក នៅ​ឆ្នាំ​២០០០​ដែលមាន ឯ​ឧ​.​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន​ធ្វើជា​ប្រធាន​ក្រុម​កាយឫទ្ធិ​ជាតិ​កម្ពុជា​៕sok an1