បុរសម្នាក់ឆក់ត្រីដោយការប្រមាថក្នុងពេលស្រវឹង បានផ្តាច់ជីវិតខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

0

កំពង់ធំ៖  ចាប់តាំងពីបច្ចេកវិទ្យាទាន់សម័យ ឧបករណ៍ប្រើប្រាស់ដោយគ្រឿងអីឡិចទ្រនិច បានជួយសម្រួល ដល់មនុស្សក្នុងពិភពលោកកាន់តែស្រួលជាងមុន តែក្នុងនោះឧបករណ៍មួយចំនួន បានផ្តល់ការវ័យឆ្លាត និងផ្តល់ប្រយោជន៍ជាច្រើន បើកាលណារប្រើប្រាស់ ឧបករណ៍ទាំងនេះ តាមវិធីសាស្រ្តត្រឹមត្រូវ តែបើមានការ ធ្វេសប្រហែស ប្រើប្រាស់ខុសនិតិវិធី ដោយការប្រមាថ ឧបករណ៍ទាំងនេះ បានផ្តល់ទោសដល់អ្នកប្រើប្រាស់ អាចស្លាប់បាត់បង់ជីវិតបាន មិនខាន។

ជាក់ស្តែងគ្រឿងអីឡិចទ្រូនិច ត្រូវបានគេបន្លែងជាឧបករណ៍ សម្រាប់ឆក់ត្រី ដែលជាប្រភេទអន្តរាយណ៍ និង បង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់មឆ្ឆាជាតិ ក្នុងការបន្តការពងកូន ត្រូវបានប្រជាពលរដ្ឋ ស្រុកសន្ទុក និងស្រុក បារាយណ៍ ស្រុកស្ទោង ប្រើប្រាស់សម្រាប់ឆក់ត្រី ជាហូរហែរគ្រប់រដូវកាល និងបានបង្អាក់ការបន្តពូជរបស់ មច្ឆាជាតិ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាច្រើន ដោយសារតែប្រជាពលរដ្ឋ នាំគ្នាប្រើប្រាស់ឧបករណ៍ឆក់ត្រី ដែលជាឧបករណ៍ ដែលត្រូវបានហាមឃាត់ មិនឲ្យប្រើប្រាស់ឆក់ត្រីនោះទេ តែបែរជាឧបករណ៍ឆក់ទាំងនេះ បានដាក់លក់នៅលើទីផ្សារដោយសេរីទៅវិញ។

ជាក់ស្តែងបុរសម្នាក់ មានជំនាញ និងអាជីពជាអ្នកឆក់ត្រីរាប់សិបឆ្នាំ ថ្ងៃនេះអស់ល័ក្ខ ឬអាចនិយាយបានថា ត្រូវបណ្តាសារ បាបកម្ម បានមកឆក់ត្រីខណៈពេលដែលស្រវឹង ភ្លាតស្នៀតក៏បានឆក់ខ្លួនឯងស្លាប់យ៉ាងអា ណោចអាធ័ម ដែលហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១៤.១០នាទីថ្ងៃព្រហស្បតិ៍ទី ៧ ខែមីនាឆ្នាំ ២០១៩   នៅចំណុចអូរសាលាស្វាយធំភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ក្រុមគ្រួសារសព ឈ្មោះ ឈន  កាញ់ ភេទស្រី អាយុ៣៣ ឆ្នាំ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឆក់ត្រី មានឈ្មោះ ខេន ម៉ាប់  ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំកើតហេតុ មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រា នៅពេលស្រវឹង ទើបមានអារម្មណ៍ ចង់បានត្រីមកក្លែម ក៏បានរៀបចំឧបករណ៍ទៅឆក់ត្រី បានទៅតែម្នាក់ឯង ខណៈពេលកំពុងឆក់ បានដួលក្នុងទឹក ជាមួយនឹង ឧបករណ៍ឆក់ ខ្លួនឯងស្លាប់។

ក្រោយពីទទួលបានព័ត៌មាន វរសេនីយ៍ឯក ចាក ច័ន្ទរ៉េត បានដឹកនាំ កំលាំងជំនាញយើងបានសហការជាមួយកំលាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំក្រយា ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពនិងពិនិត្យកន្លែងកើតហេតុនិងបានពិនិត្យសព ក៏បានបញ្ជាក់ពីស្នាកស្នាមត្រូវបានឆក់ដោយចរន្តអគ្គីសនីយ៍ ពិតប្រាកដមែន  និងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយ ប៊ុន  រដ្ឋា