មនុស្សពីរនាក់បានស្លាប់ និងផ្ទះប្រជាពលរដ្ឋចំនួនបួនខ្នងត្រូវបានបំផ្លាញនៅក្នុងហេតុការណ៍អគ្គីភ័យ

0

ម៉េង គាំង:
មណ្ឌលគិរី៖ មនុស្សពីរនាក់បានស្លាប់ និងផ្ទះប្រជាពលរដ្ឋចំនួនបួនខ្នងត្រូវបានបំផ្លាញនៅក្នុងហេតុការណ៍អគ្គីភ័យដែលបានកើតឡើងកាលពីម៉ោងជាង៥ល្ងាចថ្ងៃទី ១៨ខែមីនាឆ្នាំ២០១៩​នៅភូមិមេប៉ៃ ឃំុពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នគរបាលបញ្ជាក់ថា​មូលហេតុនៃភ្លេីងឆេះបណ្តាលមកពីឡានស៊ីទែនដឹកសាំងចូល​មក​តទុយោបង្ហូរសាំងដាក់ក្នុងស៊ីទែនរបស់ម្ចាស់ផ្ទះឈ្មោះហ៊ាង សុធី ហៅ(អុល)។
ពេលនោះក៍បានខ្ចាយសាំងពីទុយោជះចូលក្នុងផ្ទះបាយចំទៅលេីចង្រ្កានហ្គាស ធ្វេីឲ្យ​មានភ្លេីងឆាបឆេះឡើង។ ម្ចាស់ផ្ទះឈ្មោះហ៊ាង សុធី ភេទប្រុសអាយុ៥២​ឆ្នាំ។ ជនរងគ្រោះទាំងបួននាក់ក្នុងនោះស្លាប់ពីរនាក់មានឈ្មោះទី១.ឈ្មោះហ៊ាង សម្ផស្ស ភេទស្រីអាយុ១៧ឆ្នាំ(ស្លាប់)និងទី២.ឈ្មោះហ៊ាង ស្រីលីន ភេទស្រីអាយុ១៤ឆ្នាំ(ស្លាប់)។ ចំណែកអ្នករងរបួសស្រាលពីរនាក់ភេទស្រី ត្រូវបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត។
រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកពេជ្រាដាមួយគ្រឿងនិងរថយន្ត​​ពន្លត់​​​អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តមណ្ឌលគិរីចំនួនបួនគ្រឿងបានទៅជួយទើបគ្រប់គ្រងបាន។