​​កូនជ្រូក​ចម្លែក​ដុះ​ប្រ​ម៉ោ​យ​ដូច​ដំរី អ្នកភូមិនាំគ្នាផ្សងកាត់លេខឆ្នោត

0

​ ​ខេត្តសៀមរាប​៖ មានការ​ភ្ញាក់ផ្អើល ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​មក ចោមរោម​មើល​កូនជ្រូក ចម្លែក​មួយ​ក្បាល ខណៈពេលដែល​កើតមក​មាន​រូបរាង ជា​កូនជ្រូក​តែមាន​ក្បាល​ដុះ​ប្រ​ម៉ោ​យ​ដូច​កូនដំរី បង្ករ​ឲ្យ​មាន​ប្រជាពលរដ្ឋ នាំគ្នា​នាំយក​ធូ​ក​ទាន ផ្កា ព្រមទាំង​លុយ​មក បន់ស្រន់​ថា​អ្នកមាន​បុណ្យ​មក​ចាប់ជាតិ​។​ ​ហេតុការណ៍​នេះ បានកើត​ឡើង​នៅផ្ទះ​របស់លោក និ​ត បារាំង ជា​ម្ចាស់​ជ្រូក រស់នៅ​ភូមិ ពង្ររ ឃុំ​អង្គរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប តាម​ការ​ឲ្យ​ដឹង​ពី​លោក និ​ត បារាំង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ៣ ខែ កក្ដ​ដា ឆ្នាំ ២០១៤ ក្នុង​រាត្រី​ដ៏​សែន​លក់​ស្ងប់​ស្កល់ ភរិយា​ជាទី​

ស្រឡាញ់​របស់ លោកពូ និ​ត បាន​សុ​បិ​ន្ត​មាន​ពន្លឺ​ចែងចាំង ចុះ​មកពី​ឋាន​សួគ៌ា បាន​ចុះមក​ចំ​ដំបូលផ្ទះ​របស់គាត់ ក្រោយមក ប្រព​ន្ឋ​របស់គាត់​ក៏បាន​ភ្ញាក់​ដឹងខ្លួន​ទាំង​ភាព ភ័យរន្ធត់ បង្កប់​នូវ​ភាព​អាថ​កំបាំង លុះ​ព្រលឹម​ស្រាងៗ ដល់​ពេលដែល​ត្រូវ​រៀបចំ​ម្ហូបអាហារ​ឲ្យ​កូនចៅ​ពិសារ ពេលព្រឹក​រួចរាល់​ហើយ ក៏បាន​នាំយក​ចំណី​ដែល​នៅ​សេសសល់ ទៅ​ឲ្យ​មេ​ជ្រូក ដែល​កំពុងតែ​ស្រែក​នៅក្នុង ទ្រុង ភ្លាមនោះ​ប្រព​ន្ឋ​របស់គាត់​ក៏បាន​

ប្រទះឃើញ​កូនជ្រូក ចម្លែក​មួយ​ក្បាល ដែលមាន​ភាពមិន​ប្រក​តី បាន​ស្លាប់​នៅ​នឹង​ដី ។​ ​ក្រោយមក​ក៏មាន​ការនិយាយ​តៗ​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ មក​ចោមរោម មើល​កូនជ្រូក​ចម្លែក​នេះ ដែល​ត្រូវបាន​គេ​យកមក​ដាក់ លើ​ថាស់​ក្រាស​ក្រដាស់​សរ ក្នុងនោះ​ក៏មាន​ក៏មាន កា​បន់ស្រន់​សុំ​សេចក្តីសុខ ខ្លះ​នាំគ្នា​កាត់​ទៅជា​លេខឆ្នោត តាម​ការជឿ​របស់​ម្នាក់ៗ ។​

ដោយ ប៊ុត សាម និង អ៊ឹម អឿង 
20140703_155609 (1) 20140703_155732 (1)