លំនៅស្ថាចំនួន១០០ខ្នងរងនូវការខូចខាតដោយសាខ្យល់កន្រ្ទាក់

0

ផល ភ្នំដែក:
ព្រះវិហារ ការពីល្ងាចថ្ងៃទី23ខែមិនាឆ្នាំ2019មានករណីផ្លៀង ផ្គរ ខ្យល់ កន្រ្ទាក់បណ្តលអោយលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋចំនួន89ខ្នងរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរតែមិនបណ្តាលអោយប្រជាពលរដ្ឋរងគ្រោះលើយយោងតាមរបាយការណ៍របស់គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារបានអោយដឹងថា លំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋនៅទូរទាំង8ក្រុងស្រុក ក្នុងខេត្តព្រះវិហារ ចំនួន១០០ខ្នងបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះ
ធម្មជាតិខ្យល់កន្រ្ទាក់ ក្នុងនោះបាក់រលំដល់ដីមានចំនួ19ខ្នង របើកដំបូក របើកជញ្ជាំង ប៉ើងធ្លាក់ពីលើជើងតាងមានចំនួន59ខ្នង របើកដំបូលសាលាខេត្ត1ខ្នង របើកដំបូលសាលារៀន1ខ្នង ។
ក្រោយពីកើតហេតុអំណោយជាសម្ភារះ គ្រឿង
ឧបភោកបរិភោក នឹងថវិការ ត្រូវបានឯកឧត្តម អ៊ុន
ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នឹងជាប្រ
ធានគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ នឹង
ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រណ្ឌល់ព្រះវិហារចាត់ដំណាងដឹកអំណោយយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តាលស្រុក
ថ្ងៃនេះចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុករវៀងចំនួន45គ្រួសារ ក្នុង1គ្រួសារទួលបានថវិការ
ចំនួន40មុឺនរៀល អង្ករ25គីឡូក្រម មី2កេះទឹកសុី
អុីវ1យូ ប៊ីចេងកន្លះគីឡូ ធុងទឹក1។
លោកពឹង ទ្រីដា ប្រធានក្រុមការងារថ្នាក់ខេត្តចុះ
ជួយស្រុករវៀងនឹងជាតំណាងរបស់ឯកឧត្តមអភិបាលខេត្ត បានថ្លែងពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុកពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា
នឹងឯកឧត្តម សួស យ៉ារ៉ា ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបរងគ្រោះដោយគ្រោះធម្មជាតិនឹងចូលរួមសោកស្តាយចំពោះការបាត់បង់លំនៅស្ថាន
ដោយគ្រោះធម្មជាតិនេះ ជាមួយគ្នានេះផងដែរលោកពឹង ទ្រីដា បានរំលឹកអោយបងប្អូនយើងមានការប្រុងប្រយត្ន័ខ្ពស់ជៀសវាងមានគ្រោះថ្នាក់
ដល់អាយុជីវិតរបស់យើង ។