ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Samir Nasri ​ក្លិប​មេឃ​ខៀវ

0

Manchester City ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Samir Nasri ​ក្លិប​មេឃ​ខៀវ Manchester City ត្រៀម​នឹង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ Samir Nasri នៅពេលដែល​កីឡាករ​រូបនេះ​វិល​ត្រឡប់មក​ធ្វើការ​វឹក​ហាត់​វិញ ។​ ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​លើកឡើងថា ក្លិប​មេឃ​ខៀវ​កំពុង​តែមាន​គម្រោង​ចង់​បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល​៤​ឆ្នាំ​ទៀត​

ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​នៅពេលដែល​កិច្ចសន្យា​របស់គេ​ត្រូវ បញ្ចប់​នៅ​ឆ្នាំក្រោយ ។​ ​ថ្វីបើ​អតីត​កីឡាករ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal រូបនេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​ការលេង​ក្រោម​ការដឹកនាំ​របស់លោក Manuel Pellegrini នៅ​រដូវ​កាល​មុន​ក៏ដោយ​ប៉ុន្តែ​រូបគេ មិនមាន​ឈ្មោះ​ក្នុង​ក្រុម​មាន់គក​បារាំង​សម្រាប់​ការប្រកួត World Cup នោះទេ ។​ ​គួរ​បញ្ជាក់ថា Nasri ចូល​លេង​ឲ្យ Manchester City បាន​ចំនួន​១២៩​ប្រកួត​ហើយ​ស៊ុត បញ្ចូល​ទី​បាន​២២​គ្រាប់​បន្ទាប់ពី​រូបគេ​ផ្លាស់​មក Man City កាលពី​ឆ្នាំ​២០១១​ក្នុងតម្លៃ​ពលកម្ម ២៥ លាន​ផោន ៕