ប្រជាពលរដ្ឋក្រុងសិរីសោភ័ណសប្បាយចិត្តព្រោះអាជ្ញាធរខេត្តបន្ទាយមានជ័យជួសជុល កែលម្អផ្លូវនិងសួនមានជ័យត្រៀមរៀបចំសង្ក្រាន្តនៃបុណ្យចូលឆ្នាំខ្មែរ

0

ខេត្តបន្ទាយមានជ័យ  ព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩នេះអាជ្ញាធរខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋក្រុងសិរីសោភ័ណសប្បាយចត្តព្រោះអាជ្ញាធរខេត្តបន្ទាយមានជ័យបានជួសជុល កែលម្អផ្លូវ១ខ្សែចាក់កៅស៊ូនៅចំណុចខាងកើតសួនមានជ័យស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យដើម្បីត្រៀមរៀបចំសង្ក្រាន្តនៃបុណ្យចូលឆ្នាំខ្មែរនៅពេលនេះក្នុងការជួសជុលផ្លូវ១ខ្សែនេះលោកអភិបាលខេត្តបានឲ្យក្រុមហ៊ុនម៉ៅការនិងក្រុមការងារជួសជុល ។លោកចៅសង្កាត់ស្តីទីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណបានឲ្យដឹងថាថ្ងៃទី២៥ខែមីនា ផ្លូវទីសាធារណ: សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តបន្ទាយមានជ័យគ្រប់គ្រងគឺស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លា បានទទួលការយកចិត្តទុកដាក់ស្ថាបនា ជួសជុល កែលម្អទាំងនេះនាំឲ្យសង្កាត់មានមោទនភាពយ៉ាងខ្លាំងជាងនេះទៅទៀតនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងភ្ញៀវមកលេង មានការពេញចិត្ត ។ក្នុងនោះលោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវនិងកែលម្អសោភ័ណនាសួនមានជ័យកណ្តាលក្រុងកាលពីថ្ងៃទី២៥ខែមីនានេះរាល់សកម្មភាពនេះធ្វើឡើងដើម្បីសោភ័ណភាពលក្ខណ:ល្អសម្រាប់ធ្វើទីតាំងសង្ក្រាន្តបន្ទាយមានជ័យនៅពេលខាងមុខនេះ ។
ក្នុងនោះមានជួសជុលកែលម្អផ្លូវបេតុងមីណឺលើផ្លូវខាងកើតសូនមានជ័យឬហៅវេទិកាខេត្តនិងផ្លូវខ្នែងទៅប្លុកអក្សរអ៊ុយ លើផ្ទៃក្រឡាជិត៤.០០០ម៉ែត្រក្រឡាទន្ទឹមនឹងនេះបន្ទាន់ដែរ អាជ្ញាធរនិងក្រុមការងារតាមមុខងារមានក្នុងតួនាទី ភារកិច្ច ត្រូវកែលម្អគ្រប់ផ្នែកនៃបរិវេណសួនមានជ័យ នៅជាប់នោះ ក៏ដូចតាមផ្លូវនិងទីសាធារណ: ទាំងឡាយក្នុងគោលដៅក្នុងសង្កាត់ព្រះពន្លា អូរអំបិល កំពង់ស្វាយនិងទឹកថ្លា ឲ្យបានទាន់ពេលវេលាសម្រាប់ត្រៀមសង្ក្រាន្តខេត្តបន្ទាយមានជ័យដែលរៀបចំធ្វើឡើងធំ៣ឆ្នាំជាប់ៗគ្នាកន្លងមកនេះ ។លោកអភិបាលខេត្តបានបង្ហើបដែរថា នៅពេលខាងមុខ អាជ្ញាធរខេត្តនឹងឲ្យជួសជុលក្រាលបេតុងមីណឺលើផ្លូវជុំវិញផ្សារចម្ការហៅផ្សារថ្មីនាសង្កាត់កំពង់ស្វាយលើផ្ទៃជាង៥.០០០ម៉ែត្រក្រឡាផងដែរ ។
សូមរំលឹកថា នៅខេត្តបន្ទាយមានជ័យសម្រាប់បុណ្យចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋបាលខេត្តសហការនឹងសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី៣កន្លែងដូចកាលពីឆ្នាំ២០១៨ ទី១សង្ក្រាន្តបន្ទាយមានជ័យធ្វើនៅសួនមានជ័យ ក្រុងសិរីសោភ័ណ ទី២សង្ក្រាន្តបន្ទាយឆ្មារធ្វើនៅប្រាសាទបន្ទាយឆ្មារស្រុកថ្មពួកនិងទី៣សង្ក្រាន្តប៉ោយប៉ែតធ្វើនៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ៕