ផ្ទះបងប្អូន ខ្មែរ ឥស្លាម នៅ ស្រុក ស្ទឹងត្រង់ ចំនួន ៣ខ្នង រានបាយ១ខ្នង ត្រូវ បាន អគ្គីភ័យ លេប ត្របាក់ ទាំងស្រុង ដោយ មិន ទាន់ ដឹង ពី មូលហេតុ

0

កំពង់ចាម : លំនៅឋាន បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ឥស្លាម ចំនួន ៣ខ្នង និង ផ្ទះ បាយ ១ខ្នង រួមជាមួយនឹង ទ្រព្យសម្បត្តិ ជាច្រើន ទៀត ត្រូវ បាន អគ្គីភ័យ លេប ត្របាក់ ទាំងស្រុង ដោយ មិន ដឹង ពី មូលហេតុ ដែល ហេតុការណ៍ នេះ បាន កើត មាន ឡើង កាល ពី វេលាម៉ោង ១និង ១៥នាទី រសៀល ថ្ងៃ ទី ២៩ ខែមីនា ឆ្នាំ ២០១៩ នៅភូមិព្រែកបាក់.ឃុំព្រែកបាក់.ស្រុកស្ទឹងត្រង់.ខេត្តកំពង់ចាម ។
សមត្ថកិច្ច បាន ឲ្យដឹងថា ករណី គ្រោះ អគ្គីភ័យ នេះ បាន បំផ្លិចបំផ្លាញ ផ្ទះ សំបែង និង ទ្រព្យសម្បត្តិ រួមមាន ៖ ១-ឈ្មោះអ៊ីត.ស្លេះ ភេទប្រុស អាយុ៦៦ឆ្នាំ ផ្ទះទំហំ៦.៥០x៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី (ឆេះខូចខាតទាំងស្រុង) ក្នុង នោះ មាន ស្រូវចំនួន៣០បាវ ប្រាក់០២លានរៀល ម៉ាស៊ីនបូមទឹក០១គ្រឿង មាស០២ជី ម៉ូតូ០១គ្រឿង និងសំភារៈប្រើប្រាស់មួយចំនួនទៀត។
២-ឈ្មោះពុធ.រ៉ន ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះទំហំ៦.៥០x៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់គ្បឿង(ឆេះ ខូចខាត ទាំងស្រុង) ក្នុង នោះ មាន ម៉ាស៊ីនកិនស្រូវ០១គ្រឿង ប្រាក់ចំនួន០៣លានរៀល ស្រូវ០២បាវ និង សំភារៈប្រើប្រាស់មួយចំនួនទៀត។ ៣-ឈ្មោះរ៉ូសាត.មូសា ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះទំហំ៦x៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់គ្បឿង(ឆេះទាំងស្រុង) ក្នុង នោះ មាន អង្ករ០១បាវ និង សំភារៈប្រើប្រាស់មួយចំនួនទៀត។
៤-ឈ្មោះណូ.ហ្វាតេល ផ្ទះទំហំ៦x១០ម៉ែត្រ ធ្វើអំពីឈើ ប្រក់គ្បឿង(ឆេះរានបាយខាងក្រោយតែពុំមានខូចខាតសំភារៈអ្វីឡើយ)។ សមត្ថកិច្ច បាន បញ្ជាក់ ថា ចំពោះ មូលហេតុ ដែល នាំឲ្យ មាន ករណី គ្រោះ អគ្គីភ័យ នេះ ឡើង គឺមិនទាន់ក្តាប់បាន ឡេីយ ដោយ កម្លាំង ជំនាញ កំពុង ធ្វើការ ស្រាវជ្រាវបន្ត។
ដោយ ឡែក ក្នុងករណី គ្រោះអគ្គីភ័យនេះ សមត្ថកិច្ច បាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ក្នុង នោះ មាន រថយន្តពន្លត់អគ្គីភ័យស្នងការនគរបាល ខេត្តកំពង់ចាម ចំនួន ០៣គ្រឿង រថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកស្ទឹងត្រង់០១គ្រឿង រថយន្តក្រុមហ៊ុនចំការកៅស៊ូ ឯកឧត្តម សែម.សុវណ្ណនី ០១គ្រឿង និង រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនឡុងស្រេងបឹងកេត០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១០ឡាន ទេីប គ្រប់គ្រង ស្ថានការណ៍ បាន ដោយ មិន បណ្ដាល ឲ្យ ឆេះ រាលដាល ដល់ លំនៅឋាន ប្រជាពលរដ្ឋ ដ៏ទៃ ទៀត ឡើយ ៕