មេបញ្ជាការកងរាជអាវុធហត្ថសំណេះសំណាលជាមួយ នាយទាហាន នៃកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

ខេត្តកំពង់ឆ្នាំង៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រារព្ធពិធីសំណេះ សំណាលជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក-ស្នាក់ការសន្តិសុខ ។

នាឪកាសនោះផងដែរ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភ ដល់ នាយ នាយរងអាវុធហត្ថ ចំនួន ១៨០ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥០.០០០ រៀល និងអាវុធហត្ថចូលសោធនិវត្តន៍ ព្រមទាំងគ្រួសារអាវុធហត្ថដែលពលី មរណះ ចំនួន ២៤ នាក់ ក្នុងម្នាក់ ៗ ទទួលបាន ថវិកាចំនួន ២០០.០០០ រៀល ដោយឡែកនាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ លោក នាយឧត្តមសេនីយ៍ បានឧបត្ថម្ភ នូវស្រាបៀរចំនួន ៤៥ កេះ ភេសជ្ជ: ចំនួន ៤០ កេះ និងទឹកបរិសុទ្ធ ចំនួន ៥០ កេះ ផងដែរ ៕