អភិបាលខេត្តកំពត សង្ឃឹមថាកិច្ចសហប្រតិបត្តិការវាងខេត្តកំពតនិងខេត្តគៀនយ៉ាង?

0

ខេត្តកំពត  ថ្លែងនៅក្នុងឱកាសនៃការទទួលជួបរវាងថ្នាក់ដឹកនាំខេត្តទាំងពីរគឺខេត្តកំពតនិងខេត្តគៀនយ៉ាង។ដែលគណៈប្រតិភូជាថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃខេត្តគៀនយ៉ាងសាធារណៈរដ្ឋសង្គមនិយមវៀតណាបានអញ្ជើញមកចូលរួមសំដែងការគួរសមសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ខាងមុខជួនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តកំពត។
នៅឯសាលាខេត្តកំពតកាលពីព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២០១៩លោកស្រីដាំង ហ្វៀតអែមអនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្តគៀនយ៉ាង(វៀត ណាម)និងឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត បានសំដែងក្ដីសង្ឃឹមដោយមោទនៈភាពថានៅថ្ងៃចំពោះមុខបន្តបន្ទាប់ទៀតនេះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមពិសេសខេត្តកំពតនិងខេត្តគៀនយ៉ាងកាន់តែរីកចម្រើមថែមទៀត។
ពាក់ព័ន្ធក្នុងនាមមនោសញ្ចេតនារាប់អានជាមិត្តភាពសាមគ្គីភាពរវាងប្រទេសនិងប្រជាជទាំងពីរកម្ពុជា-វៀតណាមដែលមានប្រពៃណីជាយូរមកហើយនោះ។លោកស្រីដាំង ហ្វៀតអែមអនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្តគៀនយ៉ាងបានលើកបញ្ជាក់ថា៖ក្នុងនាមជាបងប្អូន ជាអ្នកជិតខាងល្អ រវាងខេត្តគៀនយ៉ាង(វៀតណាម)និងខេត្តកំពតជារៀងរាល់ឆ្នាំនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនីមួយៗអាជ្ញាធរខេត្តទាំងពីរ តែងតែបានចាត់តាំងគណៈប្រតិភូដែលជាថ្នាក់ដឹកនាំដើម្បីអញ្ជើញចូលរួមសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមកទាំងនេះបង្ហាញអោយឃើញថាពីមួយថ្ងៃទៅមួយថ្ងៃកិច្ចសហប្រតិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ដោយឡែករវាងខេត្តកំពត និងខេត្តគៀនយ៉ាងតែងតែបានធ្វើសហប្រតិបត្តិការល្អលើគ្រប់វិស័យ។
ជាការជាក់ស្ដែង មានដូចជា វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម កសិកម្មក៏ដូចសន្ដិសុខសសណ្ដាប់ធ្នាប់សាធារណៈនិងផ្ដល់ភាពអនុគ្រោះគ្នាទៅវិញទៅមករវាងប្រជាជនខេត្តទាំងពីរតាមបណ្ដោយព្រំដែនព្រមទាំងការងារមួយចំនួនទៀតកាន់តែមានភាពរីកចម្រើន ជាបន្តបន្ទាប់ក្រោមការដឹកនាំនៃខេត្តទាំងពីរដែលមានព្រំដែនជាប់គ្នា។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តជាវ តាយមអភិបាលខេត្តកំពត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពតទាំងមូល និងក្នុងនាមលោកផ្ទាល់ បានថ្លែងអំណរគុណជូនពរដល់គណៈប្រតិភូនៃខេត្តគៀនកិច្ចសហប្រតិបត្តិការល្អជាបងប្អូនរវាងកម្ពុជា និងវៀតណាម ជាពិសេសរវាងខេត្តកំពត និងខេត្តគៀនយ៉ាង កាន់តែរីកចម្រើនជាលំដាប់ទ្វេដង ។