មន្រ្តីរាជការស្រុក លំផាត់ ផ្តោតការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធ ការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារសេដ្ឋកិច្ច កសិកម្ម

0

រតនគិរី : សំណូមរទាំងអស់នេះ ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី បានយកទៅពិនិត្យ ពិភាក្សាដោះ ស្រាយ បន្ត និងមួយចំនួនទៀតត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តរតនគិរីជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលបានប្រារព្ធធ្វើឡើងនៅសាលាស្រុកលំផាត់ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ក្រោម អធិបតី ភាព ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី។

បញ្ហាប្រឈម និងសំណូមពរដែលលោកមេឃុំមួយចំនួនក្នុងស្រុកលំផាត់បានលើកឡើងក្នុងវេទិកា នោះ មាន ដូចជា៖ បញ្ហាប្រជាពលរដ្ឋ រងផលប៉ះពាល់ជាមួយក្រុមហ៊ុនដីសប្បទានសេដ្ឋកិច្ច, បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃ, ការស្នើរសុំកាប់ឈើធ្វើផ្ទះពីសំណាក់ប្រជាពលរដ្ឋ, ការកើនឡើងចំនួនប្រជាពលរដ្ឋក្នុងឃុំ ជាហេតុធ្វើអោយខ្វះដីសម្រាប់បង្កបង្កើនផល, ការស្នើរសុំបង្កើតអនុវិទ្យាល័យនៅក្នុងឃុំ, ស្នើរសុំស្ថាបនា ផ្លូវ ស្ពានថ្មី ជំនួស ផ្លូវ ស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម, ស្នើរសុំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាដើម។

បញ្ហាប្រឈម និងសំណូមពរ ដែល បានលើកឡើងត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើការដោះស្រាយភ្លាមៗមួយចំនួន និងមួយចំនួនទៀត បាន យកទៅពិនិត្យ ពិភាក្សាដោះស្រាយបន្ត ។ ឯកឧត្តមក៏បានស្នើរដល់អាជ្ញាធរមូលដ្ឋាន ពិសេស កង កម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជា ពលរដ្ឋ នៅ មូល ដ្ឋាន ពិសសអនុវត្ត ឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ដឹកនាំខេត្តព្រមទាំងមន្រ្តីរាជការក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងស្រុកលំផាត់ ដែលបានប្តេជ្ញាចិត្ត ក្នុងការចុះបំពេញការងារនៅមូលដ្ឋាន តាមតួនាទីនិងភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ដោយមិនខ្លាចនឿយហត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់៕ដោយគតិ យុត្ត