លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ណែនាំកងកម្លាំងនគរបាលគោរពទង់ជាតិឲ្យក្លាយទៅជាប្រពៃណី

0

កំពង់ធំ៖  កងកម្លាំងស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានអប់រំទាំងយុទ្ធសាស្រ្ត និងចិត្តសាស្រ្ត សីលធម៌ វិន័យ រួមទាំងសេចក្តីថ្លៃថ្នូរ ដែលប្រកាន់ភ្ជាប់នូវការគោរពបទបញ្ជា គោរពនូវវិន័យរបស់កងកម្លាំង និងត្រូវ បំផុសការចូលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្លាយទៅជាប្រពៃណីអភិរក្សទង្វើល្អដល់មនុស្សគ្រប់ជំនាន់ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរ​បាល ចូលរួម​គោរពទង់ជាតិ ដែលបានបង្ហាញឲ្យឃើញនូវ ការកាតព្វកិច្ចដ៏សំខាន់ចំពោះជាតិ សាសនា ព្រះមហាក្សត្រនៃយើង និងត្រូវបានដឹកនាំគោរពជារៀងរាល់ថ្ងៃច័ន្ទ គឺជាថ្ងៃដើមសប្តាហ៍នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅវេលាម៉ោង ០៧ និង ០០ នាទី ដែលមានមន្ត្រីនគរបាល ចំណុះអោយការិយាល័យជំនាញទាំង ៣២ ចូលរួមប្រមាណ ២៧១ នាក់។

លោកឩត្តមសេនីយ៍ទោ អ៊ុក កុសល បានណែនាំដាស់តឿនដល់កងកម្លាំងទាំង   អស់បន្ត ការសាមគ្គីភាព ឯកភាពផ្ទៃក្នុង បំពេញកិច្ចការងារជាប្រចាំថ្ងៃ អនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ឲ្យបានសម្រេចបានជោគជ័យ និងសុំឲ្យកងកម្លាំងទាំងអស់ចេះជួយយកអាសារ និងដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ធ្វើល្អជាមួយនឹងប្រជា ជន នៅក្នុងមូលដ្ឋាន កងកម្លាំងត្រូវចាត់ទុកប្រជាពលរដ្ឋជាម៉ែជាឳ ព្រោះនគរបាលជាកូនរបស់ប្រជាជន មិនតែប៉ុណ្ណោះត្រូវបំផុសចលនាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យចូលរួមទប់ស្កាត់ ការពារបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីគោរព និងអនុវត្តនូ វគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនច ។ ដោយ ប៊ុន រដ្ឋា