ខ្សឹបដាក់មេក្រូពលរដ្ឋនិយាយថា បើធ្វើស្ពានគ្មានផ្លូវទឹកហូរទៅហើយ ចាំបាច់ធ្វើស្ពានធ្វើអីទៀត?

0

តាកែវ ៖ ក្រោយពេលពង្រីកផ្លូវក្នុងក្រុងដូនកែវទើបដឹងថាមានស្ពាន តែគ្មានផ្លូវទឹក ព្រោះផ្លូវទឹកនោះត្រូវបានអ្នកមានអំណាចមួយរូបព័ទ្ធរបងយកបាត់ទៅហើយ តែមន្ទីរធនធានទឹក មិនបានយកភ្នែកមើលឡើយ ដោយទុកអោយម្ចាស់ដីធ្វើរបងរាប់ឆ្នាំមកហើយ ។
ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើផ្លូវជាតិលេខ ២ ផ្លូវក្នុងក្រុង ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បាននិយាយដោយដាក់ជាសំនួរថា ៖ បើធ្វើស្ពានគ្មានផ្លូវទឹកហូរទៅហើយចាំបាច់ធ្វើស្ពានធ្វើអីទៀត ចាក់ដីលុបធ្វើជាផ្លូវតែម្តងទៅ ព្រោះអ្នកមានអំណាចគេព័ទ្ធរបងយកផ្លូវទឹកទៅហើយនឹង?
ជុំវិញបញ្ហានេះតើមន្ទីរពាក់ព័ន្ធ ជាពិសេសឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មានបានជ្រាបដែរឬទេ ?
ដំណឹងពលរដ្ឋ