​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នាំយក​អំណោយ​ទៅ​ចែកជូន​គ្រួសារ​ទីទ័លក្រ ២​គ្រួសារ​

0

​ ​ព្រះវិហារ៖ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៤​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​អមដំណើរ​ដោយ​លោក​អនុសេនីយ៍ឯក ចាន់ សុ​ភិ​ណ្ណា​រា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ព្រះវិហារ និង​សហការី​បាន​នាំយក​អំណោយ​ជា​គ្រឿង​

ឧបភោគបរិភោគ និង​ថវិការ​ចំនួន​ធំ​យកទៅ​ចែកជូន​ចាស់ជរា​គ្នាន​ទីពឹង និង​គ្រួសារ​ទីទ័លក្រ​នៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។ គ្រួសារ​ទីមួយ​ឈ្មោះ លោកយាយ សៅ វិញ អាយុ​៦៥​ឆ្នាំ​ចិញ្ចឹម​ចៅ​មាន​ជំងឺ​ស្វិតដៃជើង​ពីរ​នាក់​ក្នុងបន្ទុក​ទទួលបាន​គ្រឿង​ហូបចុក​នឹង​សំភារៈប្រើប្រាស់​មួយចំនួនធំ និង​ថវិការ​ចំនួន​៤០​ម៉ឺន​រៀល គ្រួសារ​ទី​ពីរ​ឈ្មោះ ប៊ុន លី អាយុ ៧២​ឆ្នាំ​ប្រពន្ធ​មានឈ្មោះ ពេជ្រ ស្រី​នាង មានកូន ៣​នាក់​ក្នុងបន្ទុក​មុខរបរ​ស៊ី​ឈ្នូ​ល​គេ​ទទួលបាន​សំភារៈ 002

និង​គ្រឿង​ហូបចុក​មួយចំនួនធំ និង​ថវិការ​៤០​ម៉ឺន​រៀល ។ គ្រួសារ​ទាំងពីរ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។​ ​ ​លោក​អនុសេនីយ៍ឯក ចាន់ សុ​ភិ​ណ្ណា​រា បាន​ឲ្យ​ដឹងថាៈ ដោយសារ​ជនទីទ័លក្រ​គ្នាន​ទីពឹង​ទាំងពីរ​គ្រួសារ​ខាងលើ​មានការ​ពិបាក​ផ្នែក​ជីវភាព​ខ្លាំងពេក លោក​បាន​រាយការណ៍​ជូន​ឯកឧត្តម​មេបញ្ជាការ និង​សុំ​ការណែនាំ ឯកឧត្តម​មេបញ្ជាការ​ក៍បាន​បញ្ជា​ឲ្យ​រៀបចំ​សំភារៈ និង​គ្រឿង​ហូបចុក​មួយចំនួនធំ រួមទាំង​ថវិការ​យកទៅ​ចែកជូន​ភ្លាមៗ​ដល់​លំនៅឋាន ។​ ​004

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​មានប្រសាសន៍ថាៈ យោងតាម​ការណែនាំ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​អាវុធហត្ថ​នៅក្រោម​ឱវាត​ក្រៅពី​បំពេញភារៈកិច្ច​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​សង្គមជាតិ នៅមាន​ភារៈកិច្ច​ជាច្រើន​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​ក្នុងនោះ​ក៍មាន​ផ្នែក​មនុស្ស​ធ​ម៍​ផងដែរ ។

ឯ​ឯកឧត្តម​បាន​បន្តថាៈ ការចែករំលែក​រួមសុខ​រួម​ទុក​ជាមួយ​ប្រជាពលរដ្ឋ អង្គភាព​អាវុធហត្ថ​ខេត្ត​តែងតែ​យកចិត្ត​ទុក​ដាប់​ខ្ពស់បំផុត​នៅមាន​គ្រួសារ​ក្រីក្រ​ជាច្រើន​ទៀត​នៅក្នុង​ខេត្តព្រះវិហារ និង​នៅតាម​បណ្តា​ស្រុក​មួយចំនួន​បាន​ឧបត្ថម្ភ​ប្រចាំខែ​មិន​ទុក​ឲ្យ​ពួកគាត់​ដាច់ពោះ​ស្លាប់​ដោយសារ​គ្មាន​បាយ​បរិភោគ​ឡើយ ។ ហើយក៍​នៅមាន​ការងារ​ជាច្រើន​ទៀត​ដូចជា ការសាងសង់​ជំរក​ស្នាក់នៅ​ជូន​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នឹងរង​គ្រោះ​ដោយសា​ភ្លើង​ឆេះ​ផ្ទះ​ជាដើម ។​001