រូបសំណាកព្រះបាទជយវរ្ម័នទី៧ នឹងត្រូវលេចចេញជារូបរាងនាពេលដ៏ខ្លីខាងមុខនេះ នៅចំកណ្តាលរង្វង់មូលថ្មីក្នុងក្រុងខេស្ទឹងត្រែង

0

ស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរខេត្តស្ទឹងត្រែង បានរៀបចំពិធីក្រុងពាលី ដើម្បីបញ្ចុះបឋមសិលា សាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅលើបរិវេនរង្វង់មូលថ្មូី ដែលមានទីតាំងនៅមុខសាលាខេត្តស្ទឹងត្រែងស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ។

អ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់ថា៖ រង្វង់មូលនៅកណ្តាលក្រុងស្ទឹងត្រែងដែលមានស្រាប់ត្រូវកែសម្រួល និងសាងសង់ថ្មីបន្ថែមខ្លះ ដើម្បីដាក់តម្កល់ព្រះរាជវត្តមានរូបសំណាកព្រះបាទជយវរ្ម័នទី៧ នៅចំកណ្តាល ក្នុងព្រះរាជកាយវិការ គង់ពែនភ្នែន ភ្នែកទាំងគូរបិទ ទឹកមុខស្ងប់ ឱនព្រះកេសចុះបន្តិច ឥរិយាបថសមាធិព្រះកេសា
ស្លូតបួងជាភ្នួងតូច នៅលើព្រះកេស ដើម្បីឧទ្ទិសដល់ វីរៈភាពដ៏អង់អាចក្លាហានរបស់ព្រះអង្គ ទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីប្រវត្តិពិតរបស់មហាក្សត្រខ្មែក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់សោភណ័ភាពក្រុងស្ទឹងត្រែងផងដែរ ។

ព្រះអង្គជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃព្រះរាជាណាចក្រអង្គ ហើយជាក្សត្រកំពូលបន្ទាប់ពីព្រះបាទសូរ្យវរ្ម័នទី២ ដែលបានវាយដណ្តើមទឹកដីពីខ្មាំងសត្រូវឈ្លានពានមកបង្រួបបង្រួមជាខ្មែរតែមួយក្នុងសម័យមហានគរដ៏រុងរឿង។

ជាមួយនេះលោកអភិបាលខេត្ត បានបញ្ជាក់ជូនថា ការរៀបចំពិធីសុំម្ចាស់ទឹកដីចង់បង្ហាញជូន ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឲ្យបានស្គាល់ព្រះមហាក្សត្រដ៏កំពូល ដែលជាវីរៈបុរសការពារទឹកដី ជាអ្នកដែលយើងត្រូវគោរពប្រណិប័តន៍ ជាពិសេសបណ្តុះទឹកចិត្តកូនខ្មែរស្គាល់ច្បាស់ពីវីរភាពដ៏អង់អាចក្លាហានមិនខ្លាចសុគតរបស់វីរៈបុរស ដែលការពារទឹកដីសុវណ្ណភូមិមួយនេះឲ្យបានគង់វង្សដល់សព្វថ្ងៃ ៕