ឯកឧត្តមសុខ លូ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ៨០គ្រួសារដោយសារខ្យល់កន្រា្តក់រលំផ្ទះ

0

ខេត្តកំពង់ធំ៖  ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងលោកស្រី នាយិការឌុក ស៊ីថា រួមទាំងក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ធំ បានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ភ្លៀងផ្គរ ខ្យល់កន្រ្តាក់ បណ្តាលឲ្យដួលរលំផ្ទះ ប៉ើងដំបូល និងដួលរាបដល់ដី សរុប៨០គ្រួសារ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ពិធីចែកអំណោយនេះ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩។

ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលអំណោយ គឺមកពីចំនួន៥ឃុំ ក្នុងនោះមាន ឃុំកំពង់ចិនជើង , ឃុំទ្រា, ឃុំចំណាលើ, ឃុំចំណាក្រោម, ឃុំបន្ទាយស្ទោងសរុប៨០គ្រួសារ ក្នុងចំណោមនោះ មានផ្ទះដែលបានដួលរាបដល់ដី មានចំនួន១៧គ្រួសារ  ស្ថិតនៅក្នុងស្រុកស្ទោង ដែលមានភ្លៀងខ្យល់កន្រ្តាក់កាល ពីដើមសប្តាហ៍កន្លងមកនេះ។

បន្ទាប់ពីលោក ណែត សារី ប្រធានអនុសាខាកាកបាទក្រហមស្រុកស្ទោង បានបញ្ជាក់ពីរបាយការណ៍ ស្ថានភាពនៅក្នុងស្រុកស្ទោងរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ សម្តែងនូវការ ព្រួយបារម្ភណ៍ពីជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែគ្រោះមហន្តរាយធម្មជាតិ បង្ករឲ្យមានការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ រួមទាំងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ទើបឯកឧត្តមប្រធាន សំណូមពរឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ការពារអាយុជីវិតឲ្យមានសុវត្តិភាពល្អពេលមានភ្លៀងផ្គររន្ទះ និងចូលរួមការពារទប់ស្កាត់ការសេព ជួញដូរនិងចែកចាយគ្រឿងញៀននៅក្នុងមូល​ដ្ឋាន និងប្រុងប្រយ័ត្នឲ្យបានខ្ពស់នូវការបើកបរ ចូលរួមគោរពច្បាប់សចរាចរណ៍ផ្លូវគោក ។ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  បានបញ្ជាក់ប្រាប់ដល់ បងប្អូនប្រជាពលរដ្ឋ ដែលនបានទទួលអំណោយនាពេលនេះ គឺជាអំណោយរបស់សម្បុរសជនយើងទាំងអស់គ្នា ដែលបានចូលរួមបរិច្ចាកជូនដល់កាកបាទក្រហម ហើយកាកបាទក្រហមបានទិញសម្ពារចែកជូន​ដល់បងប្អូនដែលរងគ្រោះដោយគ្រោះមហន្តរាយណាមួយ ដោយមិនគិតពីនាន្និការនយោបាយ មិនប្រកាន់ បក្ខពួក ពណ៌ សម្បុរ សញ្ញាតិ សាសនានោះឡើយ ឲ្យតែរងគ្រោះគឺត្រូវបានចែកជូន ដែលជាទឹកចិត្តល្អប្រពៃរបស់ សម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងអ្នកស្ម័គ្រនៅតាមមូលរដ្ឋចាំជួយដល់បងប្អូនគ្រប់ពេលវេលា។ ដោយ ប៊ុន រដ្ឋា