ផ្សោតញីមួយក្បាលទម្ងន់ជិត២០០ គីឡូក្រាមត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹក ក្បែរកោះទ្រង់ ក្រុងក្រចេះ

0

ក្រចេះ សត្វផ្សោតញីមួយក្បាលទម្ងន់ប្រមាណជិត២០០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកនៅទីតាំងចុមកោះរុងស្ថិតនៅក្នុងសង្កាត់កោះទ្រង់ក្រុងក្រចេះការទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩នេះ ។តាមប្រភពគេមន្ត្រីជំនាញបានឲ្យដឹងថាសត្វផ្សោតមួយនេះមានប្រវែង២២៣សង់ទីម៉ែត្រហើយមានទំងន់រហូតដល់ទៅ១៩១ គីឡូក្រាមហើយតាមកាសំគាល់របស់មន្ត្រីជំនាញថា សត្វផ្សោតមួយក្បាលនេះវារស់នៅក្នុងអន្លង់កាំពីID២៥ ។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងអំពីមូលហេតុសត្វផ្សោតស្លាប់នេះ នៅឡើយទេ ប៉ុន្តែបើតាមការពិនិត្យជាក់ស្តែងនៅលើដងខ្លួននៃសត្វផ្សោតនេះ មិនមានស្លាកស្នាមអ្វីទេ ដោយសង្ស័យអាចមកពីផ្សោតចាស់ ព្រោះមានទម្ងន់ដល់១៩១គីឡូក្រាម ធ្មេញផ្សោតក៍សឹករិចរឹលអស់ដែរ។ ដោយម៉េង គាង