ពលរដ្ឋចាស់ជរាម្នាក់ មានជំងឺប្រចាំកាយរស់នៅដាច់ស្រយ៉ាល ទទួលបានអំណោយពី មេបញ្ជាការអាវុធហត្ថខេត្ត

0

ស្ទឹងត្រែង៖  អំណោយសប្បុរសធម៌ ដ៏ថ្លៃថ្លាត្រូវបានជូនដល់ដៃស្ត្រីវ័យចាស់ជរារស់នៅដាច់ស្រយ៉ាល ដែលមានជំងឺប្រចាំកាយ ស្ថិតក្នុងក្តីអស់សង្ឃឹមទៅហើយនោះ ។ នេះជាអំណោយរបស់មេបញ្ជាការអាវុធហត្ថខេត្ត រួមនិងអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅវេលាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ។
អំណោយទាំងនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត នៅចំនុចជ័រចុង ស្ថិតក្នុងភូមិអន្លង់ក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេប
ញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា ៖ ដោយទទួលបានដំណឹងថាមានពលរដ្ឋចាស់ជរា ហើយមានជម្ងឺប្រចាំកាយក្នុងសភាពទីទ័លក្រផងនោះ ក្នុងនាមរូបលោកជាប្រធានក្រុមការងារចុះជួយឃុុស្រែឬស្សី និងជាមេបញ្ជាការអាវុធហត្ថខេត្តផងទៀតនោះ ទើបរូបលោកដឹកនាំកម្លាំង យកនូវអំណោយមួយចំនួនជាគ្រឿ
ងឧបភោគបរិភោគ រួមទាំងអំណោយសាខាកាកបាទក្រហម ជូនដល់ពលរដ្ឋចាស់ជរានោះ គ្រាន់បានសម្រាលទុក្ខលំបាកមួ យគ្រា ។ លោកបន្តថា៖ទោះបីអំណោយទាំងនេះវាមានចំនួនមិនច្រើនក្តី តែក៏អាចជួយសម្រាលនូវការខ្វះខាតបានមួយគ្រាផងដែរ ។ សូមជម្រាបថា៖ស្ត្រីចាស់ជរា មានជម្ងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរនោះ មានឈ្មោះហង្ស
វ័ន្ត ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ។ រីឯអំណោយដែលលោកមេបញ្ជាការអាវុធហត្ថ ចែកជូនដល់ស្រ្តីជរា មានជម្ងឺនេះ រួមមាន៖ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ៦យួរ ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ មុង២ សារ៉ុង២ ថ្នាំពេទ្យ និងថវិកាមួយចំនួនផងដែរ ៕