ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ចុះសួរសុខទុក្ខអតីតយុទ្ធជន១០គ្រួសារនៅក្នុងស្រុកស្ទោងដើម្បីអបអរសាទរទិវាអតីតយុទ្ធជនខួបលើកទី១២

0

កំពង់ធំ៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោសោម  ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង លោក យ៉ង់ សំ​ អធិការស្រុកស្ទោង បានដឹកនាំសហការី នៃគណកម្មាធិការសមាគមអតីតយុទ្ធជន  បានចុះសួរសុខទុក្ខ អតីតយុទ្ធជនចំនួន១០គ្រួសារ ដែលមានជីវភាពខ្វះខាតនិងដើម្បីអបអរសាទរទិវាអតីតយុទ្ធជនខួបលើកទី១២ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩។ពិធីចុះសួសុខទុក្ខនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំ អធិការដ្ឋាននគរបាល ស្រុកស្ទោង  ស្ថិតនៅភូមិ ត្រាច  ឃុំកំពង់ចិនជើង ស្រុកស្ទោង  ខេត្តកំពង់ធំ និងបានឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតក្នុងមួយគ្រួសារនូវអង្ករចំនួន  ២៥ គីឡូក្រាម  មីយើងចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២ និងថវិកាមួយចំនួនផងដែរ សម្រាប់ការដោះស្រាយជីវភាពប្រចាំថ្ងៃ   ។ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាស៍ថា ការចុះសួរសុខទុក្ខនេះ នៃគឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ នៃគណកម្មការសមាគមអតីតយុទ្ធជនស្រុកស្ទោង បើទោះបីជាអំណោយតិចតួចក្តីស្តួចស្តើងក្តី ក៏ជាទឹកចិត្តល្អប្រពៃ ដែលបានបង្ហាញពីការយកចិត្តទុក ដាកមកលើអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ។ឯកឧត្ដមសោម ស៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា  ប្រធានសមាគមអតីតយុទ្ធជន   ដែលសម្តេចតេជោជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរ ដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជន ត្រូវអប់រំកូនចៅឲ្យឃ្លាតឆ្ងាយពីគ្រឿងញៀន  និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍  ទាំងអស់គ្នា ដោយបច្ចប្បន្នមានមនុស្សជាច្រើនបានគ្រោះថ្នាក់ចរាចរណ៍ បង្ករឲ្យស្លាប់ និងពិការ រួមទាំងបាត់ បងទ្រព្យសម្បត្តិជាច្រើន រហូតបាត់បងមេគ្រួសារដែលជាទីស្រាឡាញ់ ធ្វើឲ្យជីវិតនិងជីវភាពធ្លាក់ក្នុងភាពក្រីក្រ។អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ បានគោរពថ្លែងអរគុណសម្តេចតេជោ ហ៊ុន   សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ប្រធានសមាគមអតីតយុទ្ធជន ដែលបានរៀបចំបង្កើតឲ្យមាន គណកម្មាធិការសមាគមអតីតយុទ្ធជន  នៅគ្រប់ថ្នាក់ដើម្បីបម្រើអតីតយុទ្ធជននៅតាមមូលដ្ឋាន ស្រុក ក្រុង និងខេត្ត និងបានប្តេជ្ញា ស្មោះត្រង់ និងគាំទ្រសម្តេចឲ្យដឹកនាំនាវាសន្តិភាពបន្តទៀត ដើម្បីប្រទេសជាតិរីចំរើន ។ដោយ  ប៊ុន រដ្ឋា