គ្រាប់បែកយក្ស១គ្រាប់ ត្រូវបានគេប្រទះឃើញកប់ក្នុងដីបាតបឹងជំរៅជិត២ម៉ែត្រ នៅក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅចំណុចបឹងក្រសាំង ឃុំឈើទាល ស្រុកកៀនស្វាយ

0

ខេត្តកណ្តាល​៖ គ្រាប់​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម ត្រូវបាន​អ្នក​ជីកដី​ប្រទះឃើញ​តាំងពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៤ តែ​ត្រូវបាន​អាជ្ញាធរ​រក្សាទុក​នៅ​កន្លែង​ដដែល លុះ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ទើប​អោយ​គ្រឿងចក្រ​ស្ទូច​ចេញពី​ក្នុង​ដី​ទាំង​ប្រថុយប្រថាន ។​លោក ប៉ា សំអិត អធិការនគរបាល​ស្រុក​កៀនស្វាយ​បានអោយដឹងថា នេះ​ជា​ប្រភេទ​គ្រាប់​ទំលាក់​ពី​យន្តហោះ​សល់​ពី​សម័យ​សង្គ្រាម​ហើយ​គ្រាប់​នេះ ប្រភេទ​MK82  ​ផលិត​នៅ​ប្រទេស​អា​មេ​រិច មាន​ទំងន់ ២៤១​គីឡូក្រាម​ប្រវែង​ជិត​២​ម៉ែត្រ មុខកាត់​២៧,៥​សង់ទីម៉ែត្រ ។

ឥឡូវនេះ​សមត្ថកិច្ច​លើក​ចេញពី​ក្នុង​ដី​យកមក​ទុក​នៅ​កន្លែង​សុវត្ថិភាព រងចាំ​ក្រុម​ជំនាញ​របស់​CMAC មក​ពិនិត្យ​និង​សម្រេច​ជា ក្រោយ ។​តាម​ការពិនិត្យ​បឋម​នេះ​ជា​គ្រាប់​ទំងន់​ធ្ងន់​សំរាប់​កំទេច​ទីតាំង​ធំៗ​នៅពេល​មាន​សង្គ្រាម​កើតឡើង កន្លងមក​នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ សមត្ថកិច្ច​នៅតាម​ប៉ុស្តិ៍​បាន​រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ​ប៉​ន្តែ​ជា​ប្រភេទ​គ្រាប់ផ្លោង  ​គ្រាប់កាំភ្លើង​ត្បាល់ និង​គ្រាប់បែកដៃ ។

ក្រោយពី​ប្រទះឃើញ​សមត្ថកិច្ច​បានដាក់​សញ្ញា​សម្គាល់​ដើម្បី​កុំ​អោយមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​រួច​ក៍​ប្រគល់អោយ​ខាង​CMAC​កំទេចចោល ។​ជាមួយគ្នានេះដែរ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បើ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ត្រូវ​រាយការណ៍​អោយ​សមត្ថកិច្ច​ជាបន្ទាន់​ គ្រាប់យក្សដែលមិនទាន់ផ្ទុះ IMG_2108[08-37-49] IMG_2104[08-39-59]