​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ និង​សហគមន៍​អូ​សោម​ដាំ​កូនឈើ​លើ​ផ្ទៃដី​១៥​ហិច​តា​ប្រចាំឆ្នាំ

0

​ ​ខេត្តកំពង់ធំ​៖ ដោយ​យល់ឃើញថា វិស័យ​ព្រៃឈើ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​រស់​រា​ន្ទ​មានជីវិត របស់​មនុស្ស​សត្វ ទើប​រាជរដ្ឋាភិបាល​បាន បានសម្រេច​បង្កើត​ឲ្យ​សហគមន៍​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់ នៅក្នុង​សហគមន៍ ចូលរួម​ការពារ​ព្រៃឈើ​និង​អាស្រ័យ​ផល​ក្នុង​សហគមន៍​ព្រមទាំង​បន្ត​ការដាំដុះ​នៅក្នុង​សហគមន៍ ដែល​សហគមន៍​អូ​សោម​បាន​បង្កើតជា​ប្រពៃណី ដាំ​កូនឈើ​ប្រចាំឆ្នាំ​ស្របពេល​ដែល​ពិធីបុណ្យ​រុក្ខទិវា​ដាំ​កូនឈើ​៩ កក្កដា​ជា​រៀងរាល់ឆ្នាំ​។​

​នៅ​ព្រឹក​ថ្ងៃទី ១២ ខែកក្កដា​ឆ្នាំ ២០១៤​នេះ សហគមន៍​ព្រៃឈើ​អូ​សោម សហការ​ជាមួយ​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍ ជាង​២០០​នាក់​បាន ចូលរួម​ដាំ​កូនឈើ ដែលមាន ប្រភេទ​ឈើ កកោះ បេង គ្រញូង ក្រឡាញ់ ផ្តៀក នាងនួន ស្រល់ ធ្នង់ ឬ​ស្សី ឈើទាល ជិត​៩០០០​ដើម លើ​ផ្ទៃដី ១៥​ហិច​តា នៅក្នុង​សហគមន៍​អូ​សោម ស្ថិតនៅ​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ បា​ល្ល័​ង្គ ខេត្តកំពង់ធំ ក្រោម​ការចូលរួម​ដោយ​លោក គឹម ចន្ថា នាយរង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង ទន្លេសាប លោក តិ​ប ញាតា នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​។ ​Image15Image16

លោក ឡាង សារ៉ូ អភិបាលស្រុក​ប្រសាទ​បា​ល្ល័​ង្គ បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​ប្អូន​ក្មួយ ចូលរួម​ការពារ​ព្រៃឈើ​និង ស្រឡាញ់​ព្រៃឈើ ផ្សារភ្ជាប់​និង​ធម្មជាតិ​និង​ជម្រុញ​ឲ្យ អង្គការ​មហាជន​ចូលរួម​ដាំ​កូនឈើ ក្នុង​គោលដៅ​គាំទ្រ ដល់​សកម្មភាព​ថែរក្សា​ព្រៃឈើ សត្វព្រៃ និង ជម្រុញ​ឲ្យ​មាន​ការដាំ​កូនឈើ​គ្រប់​ប្រភេទ​ឡើងវិញ ពីព្រោះថា ព្រៃឈើ ជា​សរសៃឈាម​កសិកម្ម ជា​អាយុ ជីវិត​របស់​ប្រជាកសិករ និង​ជា​ប្រភព​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ដូច្នេះ​យើង​ត្រូវតែ​ចូលរួម​ថែរក្សា ការពារ​ព្រៃឈើ​និង​សត្វព្រៃ ដាំ​ដើមឈើ​ឲ្យ​បាន​គ្រប់គ្នា មន្ត្រីរាជការ អង្គការ​ជាតិ និង​អន្តរា​ជាតិ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ដាំ​ដុះ​ព្រៃឈើ និង​ថែរក្សា​ការពារ​ព្រៃឈើ សត្វព្រៃ​ឲ្យ​បាន​គង់វង្ស​។​ ​Image17

លោក គឹម ចន្ថា នាយរង​អធិការ​ខាងជើង​បឹង​ទន្លេសាប បាន​មានប្រសាសន៍ថា​នេះ​ជា​ចក្ខុវិស័យ​រយះពេល​វែង​របស់​រាជរដ្ឋាភិបាល នៅក្នុង​កិច្ចការពារ​ធនធានធម្មជាតិ និង​បន្ត​ការគាំទ្រ​ដល់​សហគមន៍​ការពារ​ព្រៃឈើ ព្រមទាំង​បាន​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ស្នាដៃ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​លទ្ធផល​ជា​ដុំកំភួន ក្នុងការ អភិរក្ស​និង ការគាំទ្រ​យ៉ាងសកម្ម​របស់​អង្គការ​បៃតង ក្នុងការ​ដឹកនាំ​ប្រជា​សហគមន៍​ឲ្យ​នាំគ្នា​ថែរក្សា​ព្រៃឈើ នៅក្នុង​សហគមន៍ វា​ជាការ​ពិតណាស់ ព្រៃឈើ​អាច​ខ្វះ​មនុ​ស្សបាន តែ​មនុស្ស​មិនអាច​ខ្វះ​ព្រៃឈើ​បាន​នោះទេ ព្រៃឈើ​មាន​សារៈសំខាន់​ចំពោះ​មនុស្ស ចាប់តាំងពី​កើត រហូតដល់​ស្លាប់ ព្រមទាំង​បានផ្តល់​នូវ​ប្រយោជន៍ ជាច្រើន​ដល់​មនុស្ស តែ​មនុស្ស​បែរជា​នាំគ្នា​បំផ្លាញ​ព្រៃឈើ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​ស្រឡាញ់​ព្រៃឈើ និង​បន្ត​ការដាំដុះ​បន្តទៀត​។​Image18