អាជ្ញាធរ ខេត្តកំពង់ចាម ទទួល ស្វាគមន៍ ពិធីប្រណាំង កង់ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ(VOH) លើកទី២២

0

កំពង់ចាម : លោក ហាន កុសល អភិបាល រង ខេត្ត កំពង់ចាម តំណាង លោក អភិបាលខេត្ត បាន អញ្ជើញ ចូលរួម ទទួល ស្វាគមន៍ក្នុងពិធីប្រណាំងកង់ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ(VOH) លើកទី២២ ដែល ត្រូវ ឆ្លងកាត់៣ប្រទេស គឺវៀតណាម កម្ពុជា និង ឡាវ ហេីយ ត្រូវ ឆ្លងកាត់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ ។

ពិធី ទទួល ស្វាគមន៍ នេះ ក៏ មាន ការ អញ្ជើញ ចូលរួមពីលោក ជា ក្រូច ប្រធាន មន្ទីរ ព័ត៌មាន ខេត្ត កំពង់ចាម លោក លី ម៉េងសាន ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា និង តំណាង តាម មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ជាច្រើន រូប ទៀត បាន ចូលរួម ក្នុង ការទទួល ស្វាគមន៍ គណៈប្រតិភូ គឺលោក ឡេ កុងដុង នាយកស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ និងសហការី ដែល មាន កីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និងក្រុមការងារបច្ចេកទេស ប្រមាណ ជាង ២០០នាក់ ផងដែរ ។

គួរ បញ្ជាក់ ថា ការប្រណាំងកង់ប្រពៃណី ណាមគីខើយងៀ (Nam Ky Khoi Nghia) ដណ្ដើមពានរង្វាន់ ស្ថានីយ៍ វិទ្យុ សម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) បើកទូលាយលើកទី២២ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមគម្រោង ផ្លូវប្រណាំងកង់ឆ្នាំនេះ នឹងឆ្លងកាត់ប្រទេសេឥណ្ឌូចិនចំនួន៣ ដែល ត្រូវ ឆ្លងកាត់ ខេត្តកំពង់ចាម នាពេលនេះ ហេីយ បន្ត ទៅ រដ្ឋធានីឡាវ។ ដោយ ការប្រណាំងកង់ឆ្នាំនេះមិនត្រឹមតែមានអត្ថន័យជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាឱកាសហ្វឺកហាត់របស់គីឡាករវៀតណាម សំដៅត្រៀមរៀបចំ ឲ្យ បានល្អ សម្រាប់ ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ៕