VIDEO ​Paul Pogba ជាប់​ឈ្នះ​ជា​កីឡាករ​វ័យក្មេង​លេង​បានល្អ​ជាងគេ​ប្រចាំ World Cup

0

​ ​កីឡាករ Paul Pogba ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​វ័យក្មេង​លេង​បានល្អ​ជាងគេ​បំផុត​ក្នុង ការប្រកួត World Cup បន្ទាប់ពី​រូបគេ​លេង​បាន​យ៉ាង​ល្អ​ឲ្យ​ក្រុម​មាន់គក​បារាំង ។​ ​ខ្សែបម្រើ​កណ្តាល​របស់​ក្លិប​សេះបង្កង់ Juventus រូបនេះ​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង ក្រុម​ជម្រើសជាតិ​បារាំង​

ចាប់តាំងពី​ការប្រកួត​ក្នុង​វគ្គ​ចែក​ពូ​ល​មកម្ល៉េះ​ហើយ​រូបគេ​ក៏បាន​ក្លាយជា​កីឡាករ​លេង​ល្អ​ប្រចាំ​ការប្រកួត​ក្នុងជំនួប​ដែល​បារាំង​យកឈ្នះ​នី​ហ្សេ​រី​យ៉ា​២-០​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ផងដែរ ។​

​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​បាន​ចូល​លេង​ចំនួន​៥​ប្រកួត​ឲ្យ​បារាំង​សម្រាប់ tournament នៅ​រដូវក្តៅ​នេះហើយ​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ក្នុងការ​ប្រកួត​ជាមួយ​នី​ហ្សេ​រី​យ៉ា​ព្រមទាំង បាន​បញ្ជូន​បាល់​ឲ្យ​ដៃគូ​ផងដែរ​ក្នុង​ការប្រកួត​ដែល​បារាំង​យកឈ្នះ​ស្វី​ស​៥-២ ។​ ​គួរ​បញ្ជាក់ថា Pogba ក៏​ធ្លាប់​ឈ្នះ​ពានរង្វាន់​បាល់​មាស​ផងដែរ​ក្នុងការ​ប្រកួត World Cup យុវជន​អាយុ​ក្រោម​២០​ឆ្នាំ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ទួរគី​កាលពី​ឆ្នាំ ២០១៣ ៕