​​Besiktas ព្រមព្រៀង​ខ្ចី​ជើង Demba Ba ពី Chelsea

0

​Besiktas ​ខ្សែប្រយុទ្ធ​ក្លិប​តោ​ខៀវ Chelsea កីឡាករ Demba Ba ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឈានដល់ កិច្ចព្រមព្រៀង​ផ្លាស់​ទៅកាន់​ក្លិប Besiktas ជា​លក្ខណៈ​ខ្ចី​ជើង ។​ ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ចូល​លេង​ឲ្យ Chelsea ក្រោយ​ចាក​ចេញពី​ក្លិប Newcastle United កាលពី ខែមករា​ឆ្នាំ ២០១២ ប៉ុន្តែ​រូបគេ​មិនអាច​ដណ្តើម​តំណែង​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ក្លិប Chelsea បាន​នោះទេ ។​ ​ទន្ទឹម​ជាមួយគ្នា​នោះ ក្លិប​ទូកក្តោង Everton ក៏បាន​ធ្វើការ​ទាក់ទង​កីឡាករ Ba ផងដែរ​ប៉ុន្តែ​បើ​យោងតាម សារព័ត៌មាន The Telegraph បាន​ចុះផ្សាយ​ថា ក្លិប Besiktas បាន​ព្រមព្រៀង​ខ្ចី​ជើង​ខ្សែប្រយុទ្ធ​រូបនេះ ជា​លក្ខណៈ​ខ្ចី​ជើង​ក្នុង​កិច្ចសន្យា​រយៈពេល​ខ្លី ។​ ​

សេចក្តីរាយការណ៍​ដដែល​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​លើ​ការខ្ចី​ជើង​នេះ​ក៏​រួមបញ្ចូល​ទាំង​ល​ក្ខ័​ណ្ឌ​មួយ​ដែល អាច​អនុញ្ញាត​ឲ្យ​ក្លិប​ទួរគី​នេះ​ទិញយក​កីឡាករ Ba ជា​ផ្លូវ​ការណ៍​តែម្តង​ពេល​បញ្ចប់​រដូវ​កាល ២០១៤-២០១៥ ៕