នគរបាល​ខណ្ឌ​៧​មករា​បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ករណី ឆក់​កាបូប​លុយ​

0

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​១៩​ខែ កុម្ភៈ ឆ្នាំ​២០១៤ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មករា បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​លុយ នៅ​ចំណុច​ផ្លូវ​២១៥​កែង​ផ្លូវ​៣៣៦ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​តាម​របាយ​ការ​រណ៍​ពី​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា ហេតុការណ៍​ឆក់​កាបូប​នេះ​កើតឡើង​នៅវេលា​ម៉ោង ៦​និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​២១៥​កែង​ផ្លូវ​៣៣៦ សង្កាត់​វាលវង់ ដែល​ជនសង្ស័យ​ទី​១​ឈ្មោះ គង់ ប៉​ប៊ុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ខឹង សុជា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។ ​

ជនសង្ស័យ​ទាំង​២​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាបូប ស្ពាយ​ពី​នារី​ម្នាក់​ជា​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី តែ​ក្រោយពី​ការ​ឆក់​ភ្លាមៗ​ជនរងគ្រោះ​បាន​ជិះ​ដេញតាម​ហើយ​ស្រែកថា ចោរ​ចោរ ក៏​បានអោយ​ជនសង្ស័យ​ទាំងពីរ​ភ័យ​ស្លន់ស្លោ ជិះ​ម៉ូតូ​ដួល ភ្លាមនោះ​នគរបាល​ប៉ុស្តិ៍​ក៏​ធ្វើការ​ឃាត់ខ្លួន​ប​ញ្ចូ​ន​មក​អធិការ​ដ្ខា​ន​ខណ្ឌ​តែម្តង​។​ ​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កំពុង​ក៏​សាង​សំណុំរឿង​ដើម្បី​បញ្ចូនទៅ​តុលាការ​៕ ​Image1 Image2