ម៉ូតូ​ពី​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង ក្មេង​តូច​សម្ល​ប់​ស្តូក​

0

​ខេត្តកំពង់ធំ​៖ ម៉ូតូ​២​គ្រឿង​បាន​ព្រលះ​គ្នា យ៉ាង​ពេញទំហឹង បង្ករ​ភាពគ្រោះថ្នាក់​ដល់​ក្មេង​តូច​ម្នាក់​សម្ល​ប់​ស្តូក នៅនឹងកន្លែង កាលពី​វេលា​ម៉ោង ៧.១០​នាទី ក្បាល​ព្រលប់ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៤ នៅត្រង់ចំនុច ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​ ​តាម​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​ម៉ូតូ​ចំនួន​២​គ្រឿង បាន​ជិះ ស្រប​ទិស​គ្នា ក្នុង​គោលដៅ​ពី​ជើង​ទៅ​Image4

ទិស​ខាងត្បូង លុះ​មកដល់​ចំនុចកើតហេតុ ម៉ូតូ​កូន​ទា​ម៉ាក ATTILa អត់ ស្លាក​លេខ ពណ៌ ក្រហម បើកបរ​ដោយ​ក្មេងស្ទាវ​ម្នាក់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ុន គឹម​សួរ ភេទ ប្រុស អាយុ ១៦​ឆ្នាំ រស់ នៅ​ភូមិ ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​បើក​នៅ​សុខៗ​ក៏ ឈប់​មួយ​រំពេច ត្រៀម​នឹង​ឆ្លងផ្លូវ ក៏​ស្រប​ពេលដែល​ម៉ូតូ​ម៉ាក​គុប អត់​ស្លាក​លេខ ពណ៌​ប្រផេះ ដែល​កំពុងតែ បើកបរ ពីក្រោយ​ក៏​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​នៅ​កណ្តាល​ថ្នល់ និង​បាន​បណ្តាល​ឲ្យ​ក្មេង​តូច អាយុ ៧​ឆ្នាំ​រងរបួស​សម្ល​ប់​មួយសន្ទុះ​ផងដែរ​។​ ​Image6

ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​គុប ឈ្មោះ ហុក សេង ភេទ ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ប​ល្ល័​ង្គ​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្មេង​តូច​ត្រូវបាន​សាច់ញាតិ បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក​វត្ថុតាង​មាន ម៉ូតូ​២​គ្រឿង ខណៈ​នេះ​ភាគី​ទាំងសងខាង សម្របសម្រួល​គ្នា​ដោយ​សន្តិវិធី ដោយ​មិន​ចង់​ឲ្យ​រំ​ខាប​ដល់​សមត្ថ កិច្ច ។​Image7