ស្លាប់ឪពុកកូន២នាក់ និង៤នាក់ទៀតរបួសធ្ងន់ក្នុងករណីគ្រោះថា្នក់ចរាចរណ៍

កណ្តាល៖ ពិតជារន្ធត់ណាស់ ឪពុកកូន២នាក់បានស្លាប់ និងស្ត្តី្រជាម្តាយពោះធំម្នាក់ទៀត រងរបួសបាក់ជើង ចំណែកអ្នកជិះម៉ូតូ ៣ នាក់ទៀតរងរបួសធ្ងន់ ក្រោយត្រូវរថយន្តដឹកទឹក ក្រឡាប់សង្កត់លើ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ចំណុចស្តុបព្រែកហូ សង្កាត់ព្រែកហូ ក្រុងទឹកខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យពីរនាក់ឪពុកកូនស្លាប់ ចំណែកម្ដាយ មានផ្ទៃពោះ រងរបួសបាក់ជើង រីឯ៣នាក់ទៀត ជិះម៉ូតូបាន រងរបួសធ្ងន់ផងដែរ។ប្រភពដដែលបញ្ជាក់ថា រថយន្តបង្កបើកលឿន ខណៈមកដល់ចំណុចកើតហេតុ បានបួងចង្កូតបណ្ដាលឱ្យ ក្រឡាប់លើម៉ូតូកង់បី និងម៉ូតូ ជនរងគ្រោះផ្សេងទៀត។

បច្ចុប្បន្នជនបង្ករ ជាអ្នកបើកបររថយន្ត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរក អត្តសញ្ញាណជនបង្ក យកមកដល់ទៀត ទោសទៅតាមផ្លូវច្បាប់ ៕