បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ ខណ:ម៉ូតូ១គ្រឿងជិះយ៉ាងលឿនបុកពេញទំហឹង

ខេត្តរតនគិរី÷ បុរសវ័យចំណាស់ម្នាក់ខណ:កំពង់ដើរថ្មើរជើងឆ្លងផ្លូវ ស្របពេលជាមួយនោះស្រាប់តែម៉ូតូក៏មកដល់ បុកយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនៅវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់
ថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០កន្លងទៅត្រង់ចំណុចផ្លូវលំមួយខ្សែ ស្ថិតនៅក្នុងភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុង សាប៊ូ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រងរបួសធ្ងន់ពេញផ្ទៃមុខនិងដងខ្លួន។រីឯជនបង្កមានឈ្មោះ វេន យុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ក្រោយពេលកើតហេតុបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអ្នកទាំង២មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបងប្អូនដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ដោយឡែកជនបង្កត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះស្រាវជ្រាវដើម្បីយកមកឲ្យទទួលខុសត្រូវចំពោះមុខសមត្ថកិច្ចចេញថ្លៃថ្នាំព្យាបាលរបួសផងដែរ៕ សាវុទ្ធ