ប្រជាពលរដ្ឋថប្រតិកម្មឡានដឹកដីហុយ ប៉ះពាល់ដល់សុខ ភាព

ខេត្តកំពត;ប្រជាពលរដ្ថ ក្នុងភូមិត្រពាំង ស ង្កែ ឃុំ ត្រពាំងសង្កែ ស្រុក ទឹកឈូ ខេត្ត កំ ពត បានប្រតិកម្មទៅ នឹងឡានដឹកដីដែល បង្ករអោយ មានដីហុយ ប៉ះពាល់ដល់សុខ ភាព ប្រជាពលរដ្ឋ ដែលរស់នៅ តាមដង ផ្លូវ ដោយមិនបានចាក់ទឹក។

ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា រថយន្តដឹកដីនេះ បើកលឿន បណ្ដាលឱ្យមសនដីហុយ បានធ្វើឲ្យប៉ះពាល់ ដល់សុខ ភាព របស់ពួកគាត់ ជាច្រើនថ្ងៃ កន្លងមកហើយហើយអាជ្ញាធរ ហាក់បីដូចជា មិនសូវយក ចិត្តទុកដាក់ ទៅបញអាហារនេះឡើង ធ្វើ ឲ្យប្រជាពលរដ្ឋទាំងនោះមានការក្តៅ ក្រ ហាយយ៉ាងខ្លាំង បានជាពួកគាត់ សម្រេច ចិត្ត បិទផ្លូវមួយនេះ ទាមទារឱ្យថៅកែក្រុម ហ៊ុន ឡានដឹកដី ជួយស្រោច ទឹក នៅលើផ្លូវនេះផង ។

ប្រជាពលរដ្ឋ លើកទីនោះបាន និយាយថារថយន្តដឹកដីទាំងនោះ បើកបរលឿនណា ស់ ធ្វើឲ្យពួកគាត់ ព្រួយបារម្ភ ពីកូនតូចៗដែលដើរលេង នៅតាមដងផ្លូវ ពួកគាត់បានបន្តទៀតថា មិនដែលឃើញអាជ្ញាធរពាក់ព័ន្ធចុះ មកហាមឃាត់ ក្រុមរថយន្តដឹកដីនោះទេ។

ទុកឱ្យអោយរថយន្ត ទាំងនោះបើកយ៉ាងសេរី នៅតាមផ្លូវលំមួយខ្សែនេះ ធ្វើឲ្យប៉ះ ពាល់ដល់ ការរស់នៅ របស់ពួកគាត់ យ៉ាង ធ្ងន់ធ្ងរ ហើយអាជ្ញាធរ ហាក់បីដូចជាមើលពុំឃើញសោះ ។

ពាក់ព័ន្ធនឹង ប្រជាពលរដ្ឋ ដែលគាត់នាំគ្នាបិទផ្លូវនេះ ទាមទារឲ្យខាង ក្រុមហ៊ុនដឹកដីស្រោចទឹកលើផ្លូវនេះ ខាងសាព័ត៌មានយើ ង មិនអាចសុំការ បំភ្លឺពី លោកមេឃុំ លោ ក អភិបាលស្រុក និង លោកអភិបាល ខេ ត្ត បាននោះទេ ដោយសារទូរសព្ទគាត់ខ ល ចូលហើយ ពុំមានអ្នកលើក។