អាជ្ញាធរ ខេត្តកំពង់ចាម ទទួល សម្លៀកបំពាក់ ៥ពាន់ កំប្លេ ពី រោងចក្រ កាត់ដេរ សាន់ស៊ូ ដេីម្បីបន្ត ចែកជូនដល់កុមារ ទីទ័ល ជួប ការ លំបាក

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត បាន អញ្ជើញ ចុះ ទទួល សម្លៀកបំពាក់ ចំនួន ៥០០០ កំប្លេ ដែល ក្រុមហ៊ុន SUN HSU GARMENT Co.Ltd បាន ផ្ដល់ ជូន រដ្ឋបាល ខេត្ត កំពង់ចាម ដេីម្បី បន្ត ចែក ជូន ដល់ កុមារ ស្ថិត ក្នុង គ្រួសារ ទីទ័ល ជួប ការ លំបាក ក្នុងតំណាក់កាលដែលបង្កឡើងដោយជម្ងឺ កូវីដ១៩ ដែលពិធី ប្រគល់ និង ទទួល នេះ ត្រូវ បាន ធ្វើឡើង នាព្រឹក ថ្ងៃ ទី ៣ ខែមេសា ឆ្នាំ ២០២០ នៅ រោងចក្រ កាត់ដេរ សាន់ស៊ូ ស្ថិត ក្នុង ឃុំ ខ្វិត ធំ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ដោយ មានការ អញ្ជើញ ចូលរួមពី លោក លោកស្រី អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អាជ្ញាធរ មូលដ្ឋាន ផងដែរ ។

ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ប្រតិភូអមដំណើរ បាន ធ្វើ ការត្រួត ពិនិត្យ លេី ឧបករណ៍ តាម ដាន សុខភាព ដេីម្បី បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ដោយមិន ឲ្យ ឆ្លង ដល់ កម្មករ កម្មការិនី ដែល កំពុង បម្រើ ការងារ ប្រមាណ ជា ៤០០០នាក់ ក្នុង រោងចក្រ សាន់ ស៊ូ នោះឡើយ ហើយ ឯកឧត្តមអភិបាលខេត្ត ក៏បាន ថ្លែង អរគុណ ដល់ ក្រុមហ៊ុន សានស៊ូ ដែល បានអនុវត្ត តាម ការ អំពាវនាវ របស់ រាជរដ្ឋាភិបាល ក្នុង ការ ចូលរួម ប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ នៅ កម្ពុជា ព្រមទាំង បាន ជួយ ឧបត្ថម្ភ ជា សម្លៀកបំពាក់ ចំនួន ៥០០០កំប្លេ សម្រាប់ កុមារ ស្ថិត ក្នុង គ្រួសារ ទីទ័ល ជួប ការ លំបាក ផងដែរ ។
ជាមួយគ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏ បាន ផ្តាំផ្ញេី ដល់ ក្រុមហ៊ុន ត្រូវ យកចិតទុកដាក់ ក្នុង ការ ត្រួតពិនិត្យ តាម ដាន ចំពោះ សុខភាព បងប្អូន កម្មករ កម្មការិនី ប្រកបដោយ អនាម័យ ទាំង ក្នុង ពេល បម្រើការ ងារ និង ការ ហូបចុក ជា ប្រចាំ បេី មាន បញ្ហា លេី សុខភាព ត្រូវ ប្រញាប់ប្រញាល់ បញ្ជួនគាត់ ទៅ មន្ទីរពេទ្យ ជាបន្ទាន់ ផងដែរ ។

ដោយ ឡែក លោក អគ្គនាយកក្រុមហ៊ុន សាន់ស៊ូ បាន ឲ្យដឹង ថា រោងចក្ររបស់លោក នៅតែបន្តការផលិតជាធម្មត្តា ដោយរោងចក្រមានវត្ថុធាតុដើមគ្រប់គ្រាន់ និងធានាបានដល់ការផលិត។ ចំពោះ បញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនី រៀងរាល់ពេលចេញ ចូល ធ្វើការងា គឺបានឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល ដោយប្រើប្រាស់ម៉ាស៊ីនស្គែន និងត្រួតពិនិត្យកម្តៅផងដែរ ៕