យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអាទិត្យ១២រោច ខែចេត្រ​ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១៧ និង ១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦​ ចន្លោះគីឡ​ម៉ែត្រ​លេខ១៨៤-១៨៥ ត្រង់ចំណុចភូមិឬស្សីជះ ឃុំត្បែង​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង ម៉ូតូនិងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ (ប្រុស)៖
​ រថយន្តម៉ាកលុចសុីសRX300​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 2Q.2983 (បេីកបរទិសដៅពីកើតទៅលិច)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទុករថយន្តនៅនិងកន្លែងកេីតហេតុបានចុះរត់គេចខ្លួនបាត់។ ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខកំពង់ធំ1D.6273(បើកបរទិសដៅពីលិចទៅកើត) ដោយឈ្មោះ​ យាន​ ជា​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ មុខរបរ​អ្នករត់តុហាងបាយ រស់នៅភូមិព្រៃប្រស់ ឃុំត្បែង​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ (ស្លាប់នៅនឹងកន្លែងកេីតហេតុ)មិនពាក់មួកសុវត្តិភាព​។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុ​តាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលកំពង់ស្វាយ រីឯសពបានប្រគល់ជូនក្រុមគ្រួសារ៕