ស្រវឹងស្រាដើរតាមផ្លូវស្ទាក់កាប់បុរសម្នាក់២កាំបិតផ្គាក់រងរបួសធ្ងន់នៅស្រុកកំពង់រោទិ៍

0

ស្វាយរៀង៖ បុរសម្នាក់ត្រូវបានជនស្រវឹងស្រាដើរតាមផ្លូវស្ទាក់កាប់ប្រហារ២កាំបិតផ្គាក់រងរបួសធ្ងន់កាលពីវេលាម៉ោង២៤និង៣៥នាទីឈានចូល ថ្ងៃទី២៤ខែមេសាឆ្នាំ២០២០នៅចំណុចខាងជើងស្ពានបឹងលោងស្ថិតនៅក្នុងភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចអាវុធហត្ថស្រុកកំពង់រោទិ៍បានឲ្យដឹងថាមានជនសង្ស័យមិនស្គាល់មុខបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះយឿ ញ៉េប ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិធំ ឃុំត្នោតបណ្តាលអោយរងរបួសលើស្លាបប្រចៀវខាងឆ្វេង០១កាំបិតនិងក្រោមស្លាបប្រចៀវខាងឆ្វេង០១កាំបិតបណ្តាលអោយរងរបួសធ្ងន់មូលហេតុជនរងគ្រោះស្រវឹងស្រាដើរតាមផ្លូវ។

បច្ចុប្បន្នកម្លាំងសមកិច្ចអាវុអហត្ថស្រុកកំពុងចុះទៅស្រាវជ្រាវតាមរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ រីឯជនរងគ្រោះត្រូវបានសាច់ញាត្តុិបញ្ជូនទៅព្យាបាលនៅផ្ទះពេទ្យជិតភូមិខាងកើតវត្ត ឃុំ ត្នោត ស្រុកកំពង់រោទ៍៕