អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ បញ្ជូនជនសង្ស័យប្រុស-ស្រី៨នាក់ ទៅតុលាការព្រឹកនេះ!

0

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានក៍សាងសំណុំរឿងបញ្ជូនទៅតុលាកាក្រោយពីបញ្ចប់និតិវិធីសាកសួរ។

ការបញ្ជួនជនសង្ស័យខាងលើនេះ គឺនៅព្រឹកថៃ្ងសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០៨នាក់ខាងលើ ជាប់ពាក់ព័ន្ធនិងករណីរក្សាទុក នឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង០៨នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។ ហើយពួកគេបានឆ្លើយសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា​ មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន នឹងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕