មេឃភ្លៀងមួយមេលាយឡំនិងខ្យល់បោកបក់បណ្តាលអោយរលំដើមឈើសង្កត់រថយន្តទំនើប១គ្រឿង សំណាងល្អមិនមានអ្នករងរបួស !

0

ភ្នំពេញ៖ដើមក្ងោក មួយដើមត្រូវបានបាក់សង្កត់រថយន្ត១គ្រឿង ក្រោយពីមេឃភ្លៀងមួយមេ រួមនិង ខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយ មហាវិថីកម្ពុជាក្រោម ចំណុចក្បែរស្តុបសន្ធរម៉ុក តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

ហេតុការណ៍ខ្យល់បក់បាក់ដើមឈើនេះ បង្ករកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ចំណុចក្បែរស្តុបសន្ធរម៉ុក ស្ថិតនៅតាមបណ្ដោយ មហាវិថីម្ពុជាក្រោម មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគឺ មានមេឃភ្លៀងធ្លាក់ រួមនិង ខ្យល់បោកបក់យ៉ាងខ្លាំង ដែលបង្កអោយខ្យល់បក់តោង ដើមក្ងោករលើងទាំងឬសបាក់រាបដល់ដី និង សង្កត់រថយន្តម៉ាក់ Mazda មួយគ្រឿង ពណ៌ស ពាក់លេខភ្នំពេញ 2AC-5776 របស់អ្នកធ្វើដំណើរកំពុងបើកបរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម បណ្ដាលអោយខូចខាត់ផ្នែកដំបូលនិងកំណាត់ក្រោយទាំងស្រុងតែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានប្រាប់អោយដឹងថា ក្រោយពីទទួលព័ត៌មានថាមានការណីបាក់ដើមក្ងោក នៅចំណុចកើតហេតុ រួចមក និង ដែលបាក់សង្កត់ទៅលើរថយន្ត១គ្រឿង ក៏បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពចុះជួយសម្រួលនៅកន្លែងកើតហេតុភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសាលាធានីភ្នំពេញ បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញដើម្បី ជៀសវាងការកក់ស្ទះចរាចរណ៍៕