លោកសុធាពិសិដ្ឋ ព្រះអាជ្ញារងខេត្តកំពង់ចាមបានដឹកនាំកងកម្លាំងអាវុធហត្ថខេត្តនិងស្រុកចំការលេី ចុះបង្រ្កាបទីតាំងល្បែងសុីសងផ្នាល់(មាន់ជល់.អាប៉ោង)…

(ខេត្តកំពង់ចាម)៖នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកសុធាពិសិដ្ធព្រះអាជ្ញារង ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តនិង ស្រុកចំការលេីចំនួន១៥នាក់ ចុះទៅបង្រ្កាបទីតាំងលេងល្បែងស៊ីសង(ជល់មាន់.អាប៉ោង)នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិស្វាយជួរ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។
លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់
១.ឈ្មោះប៉ាន់ វណ្ឌី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកបារាយរណ៍ ខេត្តកំពង់ធំ ។
២ឈ្មោះជ័យ ផល្លា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទ្រាល ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
៣ឈ្មោះជា ជាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
៤ឈ្មោះ ចាន់ ស្រេង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិដីថ្មី ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
៥ឈ្មោះហុង វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដីថ្មី ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
៦ឈ្មោះហូ ប៉េងជុន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិរោងចក្រ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី រីឯវត្ថុតាងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ ខេត្តកំពង់ចាម។