កាស៊ីណូនៅភូមិអន្លង់ជ្រៃសំបូរទៅដោយពលរដ្ឋខ្មែរជាច្រើនចូលលេង

0

ខេត្តត្បូងឃ្មុំ: ល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី មានលក្ខណៈទ្រង់ទ្រាយធំស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលសំបូរទៅដោយពលរដ្ឋខ្មែរជាច្រើនចូលលេងយ៉ាងកុះករដោយមិនមានការភ័យខ្លាចចំពោះការឆ្លងរាលដាលនៃកូវីត១៩នោះឡើយ។

ដោយគេសង្កេតឃើញថាជារៀងរាល់ថ្ងៃមានរថយន្តនឹងម៉ូតូជាច្រើនគ្រឿងចូលមកលេងហាក់បីដូចជាមិនមានការភ័យខ្លាចពីការចុះបង្ក្រាបរបស់សមត្ថកិច្ចសោះឡើយ។ល្បែងជល់មាន់មានការភ្នាល់ចាប់ពី១០០០ដុល្លារហូតដល់៥០០០ដុល្លា សម្រាប់ថ្ងៃពិសេសគឺថ្ងៃសៅរ៍នឹងថ្ងៃអាទិត្យរីឯថ្ងៃខុសពីនឹងដើមសប្តាហ៍ចាប់ពី៥០ម៉ឺនរៀលដល់១លានទៅ២លានរៀលសម្រាប់ថ្ងៃធម្មតាអាប៉ោងមានការចាក់រាប់លានរៀលពេញហាន់តោតែម្តង។

ចំណែកយូគីវិញក៏ចាក់ម្តងៗវាល់លានដែរសម្រាប់អ្នកញៀនល្បែងទាំងនោះ បើនិយាយពីសមត្ថកិច្ចមូលដ្ឋានវិញហាក់ដូចជាមិនរវល់អើពើរក្នុងការបង្ក្រាបឡើយគេសង្ស័យថាមានខ្នងបង្អែកនៅពីក្រោយយ៉ាងរឹងមាំទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាបឬប៉ះពាល់បែបនេះ។

ប្រជាពលរដ្ឋបានលើកឡើងថាបើនៅតែមានល្បែងស៊ីសងយូគី អាប៉ាង មាន់ជល់បន្តទៀត ពិតជាមានផលប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាព សណ្តាប់ធ្នាប់ សេចក្តីសុខក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិឃុំជាក់ជាមិនខានឡើយ ហើយជាពិសេសនោះគឺគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃនឹងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាអនុសាសន៍របស់សម្តេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះការបើកកាស៊ីណូ ខាងលើនេះហើយពួកគាត់បានសំណូមពរយ៉ាងទទូចទៅលោកអធិការខេត្តជុំវិញករណីល្បែងស៊ីសងខាងលើនេះសូមលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នឹងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តពិនិត្យនឹងចុះចាត់វិធានការចំពោះកាស៊ីណូខាងលើនេះផង ដើម្បីចូលរួមគាំទ្រនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃនិងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង នឹងអនុសាសន៍របស់សម្តេច តេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕