បើករថយន្តលឿនពេកបួងចង្កូតក្រឡាប់ផ្ងារជើង!

0

ភ្នំពេញ៖ រថយន្តកុងទីន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវកោងផង ក៏បួងចង្កូតក្រឡាប់ផ្ងាជេីងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែងនិងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងនាក់ផឹករត់ជាន់ជេីងគ្នា ។

ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខភ្នំពេញ3C 6327 ដោយមានបិទស្លាកអក្សកាត់ខាងមុខ HL ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីជេីងទៅត្បូងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុដោយស្ថានភាពផ្លូវកោងក៏បួងចង្កូតធ្វេីឲ្យហេីបកង់មួយចំហៀងក្រឡាប់ផ្ងាជេីងសង្កត់ទៅលេីផ្ទះវីងវេលុយនិងទ្រូម៉ានីវេលុយរងការខូចខាតអស់សំយ៉ាបខាងមុខនិងជញ្ចាំងមួយផ្ទាំង រួមទាំងបង្គោលស្លាកទ្រូម៉ានីមួយដេីម ។ មិនត្រឹមតែប៉ុណ្ណោះរថយន្តមិនទាន់អស់ល្បឿនក៏អូសទៅបុកកន្លែងលក់ស្រាក្រឡុករងការខូចខាតធ្វេីឲ្យអ្នកលក់និងនាក់អង្គុយផឹករត់ជាន់ជេីងគ្នាសឹងតែមិនទាន់ តែសំណាងដែរមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកេីតហេតុ តៃកុងរថយន្តបង្កបានលូនចេញពីរថយន្តហេីយគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ ទេីបត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕