ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រគល់ខ្នងផ្ទះទី១៦៤អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនពិការនៅស្រុកសណ្តាន់

0

ខេត្តសៀមរាបៈ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមទាំងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះ មួយខ្នងដែលជាខ្នងផ្ទះលើកទី ១៦៤ ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូន លោក កុយ ធឹម ជាអតីតយុទ្ធជនពិការ   រស់នៅភូមិនៅ ភូមិព្រៃជ័រ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ផ្ទះថ្មីដែលបានសាងសង់រួច គឺធ្វើអំពីឈើខ្ពស់ផុតពីដី ជណ្ដើរកាច់ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ បានប្រគល់ជូនអតីតយុទ្ធជនឈ្មោះ កុយ  ធឹម អាយុ៥២ឆ្នំា ធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ ត្រូវរបួសពិការភ្នែក ទាំងគូរ ដោយសារអំបែងគ្រាប់ នៅក្នុងសមរភូមិ  តំបន់ក្រសាំង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅឆ្នាំ១៩៩២  បច្ចុប្បន្នលោក កុយ ធឹម មានភរិយា និងកូននៅក្នុងបន្ទុកចំនួន៤នាក់ ។

ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  ក៍បានបញ្ជាក់ជូន អំពីអត្ថប្រយោជន៍សំខាន់ៗ ជូនបងប្អូនអតីតយុទ្ធជន  ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដោះស្រាយ ជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនមានដូចជា  ៖

បើកប្រាក់បៀវត្សរ៍ទៀងទាត់ មួយខែពីរដងតាមរយៈធានាគារ ការព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យ រដ្ឋនានា បើកប្រាក់បេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណភាព    ការសាងសង់ផ្ទះនិងការដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះស្នាក់នៅសមរម្យ។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនេះ  ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បាននាំយកនូវអំណោយ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ទៅឧបត្ថម្ភ ជូនគាត់មានអង្ករចំនួន១០០ គីឡូក្រាម មីចំនួនពីរកេស ទឹកត្រី ទឹកស៊ី២យួរ   និងថវិកាមួយចំនួនផងដែរ   ។

ដោយ ប៊ុន រដ្ឋា