ប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត៥គ្រួសារបានអំណោយឯកឧត្តមហ៊ុន ម៉ាណែតតាមរយះមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ 

0

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំ សហការី និងអាជ្ញាធរដែនដី  នាំយកនូវ អំណោយស្បៀងអាហារ ថវិកា ជាជំនួយឧបត្ថម្ភ របស់ឯក ឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌឹតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥ គ្រួសារ រស់នៅភូមិអូររំដេង ឃុំត្រពាំង ឬស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពិធីនេះបានធ្វើឡើង នៅថ្ងៃទី ៣១ ខែកក្តដា ឆ្នាំ ២០២០  ។

ប្រជាពលរដ្ឋ ៥គ្រួសារ  មានជីវភាពលំបាកខ្វះខាត  បានទទួលការជួយឧបត្ថម្ភ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គ.ក មីចំនួនមួយកេស ទឹកត្រីទឹក ស៊ីអ៊ីវពីរយួរ  និងថវិកាមួយចំនួនផងដែរ រីឯប្រជាពលរដ្ឋ ដែលបានទទួលអំណោយ ទីមួយគឺលោកតា អ៊ុក  ឈួន អាយុ ៧៤ឆ្នំា   ពិការភ្នែកទាំងពីរ តាំងពីកំណើត រស់នៅ ម្នាក់ឯង ទី២លោក យាយ សែម យ៉ាន អាយុ៨០  ឆ្នំា រស់នៅតែម្នាក់ឯង បានអ្នកជិតខាងជួយឧបត្ថម្ភ អាហារ​បន្តិចបន្តួច ប្រចាំថ្ងៃ  ទី៣ប្អូនស្រី ប៉ូ ប៉ូច អាយុ៣២  ឆ្នំា មានសតិមិនប្រក្រតី ទី៤លោក យាយ សុខ  មឿន អាយុ ៧៣ឆ្នំា ជរារស់នៅតែម្នាក់ឯង និងទី៥ប្អូនស្រី គឹម ទូច អាយុ៣៦ឆ្នំា មានជំងឺប្រចាំកាយ មិន អាចប្រកបមុខរបរអ្វីបាន ។ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  បានថ្លែងនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដែលជានិច្ចកាលសម្ដេច តេជោ និងសម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុនរ៉ានី  ហ៊ុន សែន  តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ។សម្តេចបានផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បម្រើ ប្រជាជនដោយស្មោះត្រង់  និង ដោយឥតលក្ខខណ្ឌ   ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ ដោយដឹងហើយតែមិនបានដោះស្រាយនោះឡើយ  ឯកឧត្ដម សោម  ស៊ុន  បានសំណូមពរ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវខឹតខំ យកចិត្តទុកដាក់ ធ្វើស្រែចំការ  បង្ករបង្កេីនផល  ចិញ្ចឹមសត្វ  ដោះស្រាយ ជីវភាព រស់ នៅ និងបានក្រើនរំលឹកប្រជាពលរដ្ឋ ប្រុងប្រយ័ត្នការពារទប់ស្កាត់ ការឆ្លងរីករាលដាល មេរោគកូវីដ១៩  ដែលបច្ចុប្បន្ននេះ កំពុងឆ្លងរីករាលដាល នៅលើពិភពលោក ជាង១៧  លាននាក់ហើយ   ។  ដោយ ប៊ុន រដ្ឋា