រដ្ឋបាលខេត្តចុះផ្សព្វផ្សាយបិទផ្ទាំងចែកខិតបណ្ណ័ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ឧត្តរមានជ័យ)ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចុះផ្សព្វផ្សាយ បិទផ្ទាំងរូបភាព និងចែកខិតប័ណ្ណប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រគល់ម៉ូតូជូនអនុប្រធានលេខាធិការដ្ឋានចំនួន១ គ្រឿងស្នងការរងទទួលបន្ទុកគ្រឿងញៀនចំនួន១ គ្រឿងអនុប្រធាន BLO ចំនួន១ គ្រឿង។ពិធីនេះធ្វើឡើងនៅមុខសាលាខេត្តសួនច្បារ នាថ្ងៃទី០៥ខែសីហាឆ្នាំ២០២០។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍ថ្លែងអំណរគុណកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានខិតខំអនុវត្តនាពេលកន្លងមក និងបានគូសបញ្ជាក់ថា គ្រឿងញៀន គឺជាបញ្ហាប្រកបដោយគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ដែលកំពុងតែរាលត្បាតនៅពាសពេញប្រទេសកម្ពុជា ហើយបានបង្កនូវគ្រោះមហន្តរាយ ជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និងកុមារខ្មែរយើង។

ជាចុងបញ្ចប់ ឯកឧត្ដម អភិបាលខេត្ត ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនូវពាក្យស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន«បីកុំ មួយរាយកាណ៍»
– កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬ មិត្តភក្កិក៏ដោយ ។
– កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
– មួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់៕