ព្រះរាជអាជ្ញាខេត្តកំពង់ធំឃាត់សកម្មភាពកាប់រាន្ដដីព្រៃជិត៣០០ហិចតារបស់ក្រុមហ៊ុនគ្រួសារសុខសាន្តដោយសង្ស័យថាជាប់គម្របព្រៃឈើ

0

កំពង់ធំ = ឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី ៤ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង ០២និង១៥នាទី បានបញ្ជាឲ្យលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំដឹកនាំកម្លាំងសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើចុះទៅត្រួតពិនិត្យមើលស្ថានភាពដីព្រៃជិត៣០០ហិចតា ដែលសង្ស័យថាជាប់នឹងគម្របព្រៃឈើ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានមានប្រសាសន៍ថា ដីនេះលោកសង្ស័យតែជាប់នឹងគម្របព្រៃឈើដូច្នេះលោកព្រះរាជអាជ្ញាបានឲ្យជំនាញចុះចុចមើល gps និង utdm ដើម្បីយកចំណុចឲ្យបានផ្ទៀងផ្ទាត់អោយបានច្បាស់លាស់ ព្រោះអីក្រុមហ៊ុន គ្រួសារសុខសាន្ត ដែលកំពុងតែមានការអភិវឌ្ឍនៅលើផ្ទៃដីនេះមិនទាន់មានច្បាប់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះលោកព្រះរាជអាជ្ញាបានប្រាប់ទៅតំណាងក្រុមហ៊ុនគ្រួសារសុខសាន្តដែលកំពុងតែរៀបចំគម្រោងដីឡូតិ៍លក់នោះអោយផ្អាកសិន រង់ចាំជំនាញធ្វើការអោយបានច្បាស់លាស់ថាតើដីនៅចំណុចនេះជាប់គម្របព្រៃឈើឬអត់ ។
លោក សាយ វាសនា ព្រះរាជអាជ្ញារងបានបញ្ជាក់ប្រាប់ក្រុមការងារក៏ដូចជាជំនាញឬក៏តំណាងក្រុមហ៊ុនថា ជាធម្មតាច្បាប់ត្រូវអោយទុកព្រៃនៅតាមមាត់បឹងព្រែកត្រពាំងដែលជារបស់ធម្មជាតិ ឥឡូវលោកព្រះរាជអាផ្ញាបានហាមមិនអោយធ្វើបន្តទៀតទេរងចាំបញ្ជាក់ពីជំនាញអោយបានច្បាស់លាស់សិន ។(ព័ត៏មានបឋម)រងចាំព័ត៏មានលំអិត