ជនជាតិចិនចំនួន៣នាក់ត្រូវបានចាប់ខ្លូនជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖ កម្លាំងការិយាបទល្មើសគ្រឿងញៀននៃកាងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយវរៈសេនីយ៏ ត្រី ឡុង គឹមហួរ នាយការិយាល័យ ក្នុងរយៈ២ថ្ងៃ គឺថ្ងៃទី ៣ និងថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ០២០ នេះបានចុះធ្វើការ ចាប់ខ្លូនជនជាតិចំនួន៣នាក់ពាក់ព័ន្ធបទល្មើសជូញដូរថ្នាំញៀននៅក្នុងតំបន់គ្រប់គ្រងដោយ អាជ្ញាធរសង្កាត់ លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។

    .លោក វិរៈសេនីយ៏ត្រី ឡុង គឹមហួរ នាយការិ យាល័យបង្រាបបទល្មើសគ្រឿងញៀននៃកាងរាជអាវុធ ហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនជាប់សង្ស័យជាជនជាតិចំនួន៣នាក់ ខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថចាប់ខ្លូនក្នុងបទល្មើសដាច់ដោយឡែកពីគ្នា  ក្នុងនោះជនជាប់សង្ស័យចំនួន២នាក់រូមមាន៖ ទីឈ្មោះ. សៀវ ឡុង ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ស្នាក់នៅបណ្ដោះអាសន្ន ក្រុម៦ ភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី២/ឈ្មោះចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិ ចិន មុខរបរមិនពិតប្រាកដ។ស្នាក់នៅបណ្ដោះអាសន្នក្រុម ៦ ភូមិ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនជាប់សង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លូនក្នុងបទល្មើជាក់ស្តែងនៅវេលាម៉ោង២៣:០០នាទី ថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២០នៅត្រង់ចំណុចក្រុម៦ ភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ ក្រោយពេលចាប់ខ្លូន សមត្ថកិច្ចបានធ្វើការដកហូត វត្តុតាង រូមមាន៖

១.ម្សៅពណ៌សប្រភេទខេ១៣កញ្ចប់ទម្ងន់១៩.៧៣ក្រាមទាំងសម្បក។២.ម្សៅសថ្លាចំនួន៤៣ កញ្ចប់ទម្ងន់ ១៣៤.៧៣ក្រាមទាំងសម្បក។៣.ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៤៩គ្រាប់ទម្ងន់៥.៧៩ក្រាមទាំងសម្បក។

៤.ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៥១គ្រាប់ទម្ងន់១២០.៨៤ក្រាមទាំងសម្បក។៥.ថ្នាំគ្រាប់ពណ៌បៃតងចំនួន២៩គ្រាប់ទម្ងន់១១.៦១ក្រាមទាំងសម្បក។៦.ថ្នាំកញ្ចប់ពណ៌បៃតងនិងពណ៌ស្វាយចំនួន១៦កញ្ចប់ទម្ងន់១០៤.៨៦ក្រាមទាំងសម្បក។៧.ទូរសព្ទចំនួន២គ្រឿង។៨.ដែកកេះចំនួន៨។៩.ជញ្ជីងចំនួន១។១០.ដបជក់ចំនួន៣។១១.ម៉ូតូចំនួន១គ្រឿង។១២.និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

    .បច្ចុប្បន្ន ជនជាប់សង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនិតីវិធីច្បាប់ហើយ នារសៀលថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ក្រោយបញ្ចប់ការសាក់សួរ ។

ដោយឡែកជនជាប់ស្ស័យម្នាក់ទៀត ឈ្មោះ .សៅ យៀន ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិចិន មុខរបរមិនពិត ប្រាកដ។ស្នាក់នៅបណ្ដោះអាសន្នភូមិ៦សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជននេះត្រូវបានចាប់ខ្លូននាវេលាម៉ោង១១:៣០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចអូត្រេៈ  ភូមិ ៦សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដកហូត វត្តុតាង រូមមាន៖

​​​១.ម្សៅពណ៌ លឿងនឹងពណ៌ ស ប្រភេទខេ២កញ្ចប់ទម្ងន់៤.៣០ក្រាមទាំងសម្បក។២.ម្សៅ សថ្លាចំនួន១ កញ្ចប់ ទម្ងន់០.៨៦ក្រាមទាំងសម្បក។៣.ទូរស័ព្ទចំនួន១គ្រឿង។៤.ដែកកេះចំនួន២។

រហូតមកដល់ព្រឹកថ្ងៃទី៦ខែកញ្ញានេះជនជាប់សង្ស័យកំពង់ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រាបបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្វើការសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនិតីវិធីតាមផ្លូវច្បាប់៕នាគសមុទ្រ