កម្មករធ្វេីការនៅការ៉ាស់សាំងមានជ័យដឹកប្រេងសន្តោងរម៉កម៉ូតូដាក់អោយម៉ូយអកុសលជួុបគ្រោះចរាចរណ៍បង្ករដោយខ្លួុនឯងស្លាប់យ៉ាងអណោចអធ័ម

0

ព្រះវិហារ. នៅថ្ងៃទី11/ 9 / 2020 មានគរណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបង្ករដោយខ្លួនឯងបណ្តាលអោយស្លាប់ ម្នាក់ នៅនឹងកន្លែងកើតហេតុមួយយប់ទើបមានគេដឹង ។
តាមប្រពភពីសមត្ថកិច្ចបានបញ្ជាក់ ច្បាស់ថា ជនរងគ្រោះរូបនេះជា កម្មករ ធ្វើការ នៅការ៉ាស់ សាំង មួយមានឈ្មោះថា ( មានជ័យ) នឹងម្ចាស់ឈ្មោះ( សុផាត សុភ័ក្តត្រា)។
នៅល្ងាចថ្ងៃទី 10/9/2020 វេលាម៉ោង3,30នាទី ម្ចាស់បានប្រើអោយរម៉កម៉ូតូដឹកប្រេង ម៉ាស៊ូត នឹងសាំង ចំនួន (28)កាន ដឹកពីខេត្តទៅឃុំពោធិទាបដើម្បីដាក់អោយម៉ូយ ដូចសព្វដង ។ តែលើកនេះស្រាប់តែបាត់ដំណឹងឈឹងតាំងពីចេញមក ហើយទាក់ទងក៏មិនបាន ខលសួរម៉ូយនៅភូមិពោធ៍ ទាបក៏គេថាមិនឃើញដែរ ។
ស្រាប់តែថ្ងៃទី11/ 9 / 2020/ នៅវេលាម៉ោង ទទួលដំណឹងថា កម្មកររូបនោះបានស្លាប់បាត់ទៅហើយ ។
ដោយសារតែ រ៉េចង្កូតធ្លាក់ ប្រឡាយ
ត្រូវបានម៉ូតូសង្កត់ពីលើចំពាក់កណ្តាលខ្លួន អស់រយះពេលមួយយប់ទើបមាននាក់ដឹង។ កន្លែងកើតហេតុ នៅចំនុច (អូរ ប៉េះ )ស្ថិតក្នុង ភូមិ បុះធំ ឃុំប្រមេរុ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ ។
ជនរងគ្រោះ មានឈ្មោះ (អែល សាស ហ្វាន)អាយុ19ឆ្នាំភេទប្រុស
ឪពុក ឈ្មោះ (ម៉ាត់ សុផល)អាយុ 51ឆ្នាំ នឹងប្រពន្ធឈ្មោះ(ព្រឿង ពៅ)អាយុ52ឆ្នាំ រស់នៅភូមិអូរ ខ្លែងពណ៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សពត្រូវ បានឪពុក នឹងសាចញាតិ ដឹកយក ទៅធ្វើបុណ្យ តាមប្រពៃណី។