សិស្ស ពិការភាព ១៧១នាក់ និង កុមារ កំព្រា ៧៣នាក់ ទទួល បាន ការ លេីក ទឹកចិត្ត ពី អភិបាល ខេត្ត កំពង់ចាម

កំពង់ចាម : ក្មួយៗ សិស្សានុសិស្ស ពិការ ភ្នែក និង គថ្លង់ នៃ វិទ្យាល័យ អប់រំ ពិសេស កំពង់ចាម និង កុមារ នៃ មណ្ឌល កុមារ កំព្រា ខេត្ត កំពង់ចាម ប្រមាណ ជា ២៤៤នាក់ ទទួល បាន ការ លេីក ទឹកចិត្ត និង អាហារ យ៉ាង ឈ្ងុយឆ្ងាញ់ ពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម នាថ្ងៃ ទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ ។

ថ្លែង សំណេះសំណាល ក្នុង ពិធី នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន លើក ឡើង ថា ការ រៀបចំ ពិធី នេះ ឡើង ដើម្បីបានស្វែងយល់អំពីសុខទុក្ខរបស់ក្មួយៗ ក៏ដូចជាការលើកកម្ពស់ដល់ជនពិការភាព ដោយការមិនទុកឲ្យនៅឯកកោ និងការរើសអើងនោះឡើយ ពោលគឺយើងត្រូវតែរួមគ្នា ដើម្បីដោះស្រាយ ធ្វើយ៉ាងណា ដើម្បីឲ្យក្មួយៗមានសុខភាពល្អ ដូចយុវជនយើង ដែលមានកាយសម្បទាគ្រប់គ្រាន់ផងដែរ ។
ជាមួយ គ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន លើក ទឹកចិត្ត ដល់ សិស្សានុសិស្ស ទាំង អស់ ឲ្យ ខិតខំ យកចិត្តទុកដាក់ ក្នុង ការ សិក្សា រៀនសូត្រ និង ចាប់ យក ចំណេះវិជ្ជា ផ្សេងៗ ដើម្បី ឈាន ទៅ ដល់ សម្រេច គោលបំណង ក្នុង ថ្ងៃ អនាគត ។ ជាពិសេស កុំ ឲ្យ ជឿ តាម ការ អូសទាញ របស់ មិត្តភ័ក្ដិ អាក្រក់ គឺ ត្រូវ ជៀសឲ្យ ឆ្ងាយ ពី គ្រឿងញៀន ដែល នាំឲ្យ អន្តរាយ ដល់ សុភមង្គល នោះ ឡើយ ។

គួរ បញ្ជាក់ ផង ដែរ ថា សិស្ស ក្នុង វិទ្យាល័យ សរុប ទាំង អស់ មាន ចំនួន ១៧១នាក់ ក្នុងនោះ សិស្ស ពិការ ភ្នែក មាន ៥៩នាក់ និង គផ្លង់ ចំនួន ១១២នាក់ ហើយ បុគ្គលិក សរុបគឺមានចំនួន ៣៥នាក់ ។ ដោយ ក្នុង វិទ្យាល័យ អប់រំ ពិសេស កំពង់ចាម មាន សិស្ស ចាប់ ពី ថ្នាក់ បឋម ដល់ វិទ្យាល័យ ក្នុង នោះ មាន សិស្ស ពិការ ភ្នែក ចំនួន ១២ថ្នាក់ ចាប់ ពី ថ្នាក់ ទី ១ ដល់ ថ្នាក់ ទី ១២ សិស្ស គថ្លង់ មាន ចំនួន ១៣ថ្នាក់ ចាប់ ពី ថ្នាក់ ទី ១ទាប ទី១ខ្ពស់ ដល់ ថ្នាក់ ទី ១២ ។ ដែល សាលា បង្រៀន ទៅ តាម កម្មវិធី សិក្សា របស់ ក្រសួង អប់រំ យុវជន និង កីឡា ហើយ ក៏ មាន បង្រៀន កំព្យូទ័រ ភ្លេង របាំ និង បង្ហាត់ ស្តាប់ និយាយ ដល់ សិស្ស គថ្លង់ ។ ដោយឡែក មណ្ឌល កុមារ កំព្រា ខេត្ត កំពង់ចាម មាន កុមារ ចំនួន ៧៣នាក់ ផង ដែរ ៕