ក្រឡបុរាណតូចធំចំនួន២៨១ ដែលមានអាយុកាល ចមន្លោះពី៣០០ឆ្នាំទៅ៥០០ឆ្នាំត្រូវបានប្រទះឃើញនៅបាតសមុទ្រ ដោយក្រុមអ្ននេសាទមុជទឹក ជនជាតិវៀតណាម

0

ខេត្តព្រះសីហនុ៖លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន បញ្ជាក់ថា ក្រឡទាំងនេះពិតជាក្រឡបុរាណពិតប្រាកដមែន ក្រឡបុរាណមានអាយុកាលចន្លោះពី៣០០-៥០០ ឆ្នាំមុន មានន័យថាចន្លោះសត្ថវត្សន៍ទី១៥-១៧។ វត្ថុបុរាណប្រភេទនេះ យើងក៏ធ្លាប់រកឃើញ នៅក្នុងខេត្ត កោះ កុងប៉ុន្មានឆ្នាំមុនផងដែរ ដោយកាលនោះវត្ថុបុរាណប្រភេទនេះយើងបានរកឃើញក្នុងសំពៅបុរាណ ដែលជា សំពៅជំនួញរបស់មនុស្សនាយុគ្គសម័យនោះ ដែលអ្នកជំនួញបានដឹកចេញពីតំបន់មួយនៃប្រទេសថៃ មកធ្វើការ រកស៊ីនៅកម្ពុជាហើយក៏បានលិច។ប៉ុន្តែសម្រាប់ការរកឃើញនាពេលនេះពុំទាន់ដឹងថាវត្ថុទាំងនេះស្ថិតក្នុងសំពៅដូចនៅកោះកុងដែរឬទេ ត្រូវរងចាំក្រុមការងារធ្វើការនៅតំបន់នោះនាពេលក្រោយ។

.លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុបានបញ្ជាក់បន្ថែម ទៀត ថា (ក្រឡ)បុរាណទាំងនេះ យោងតាមឯកសារប្រវត្តិសាស្ត្របានអោយដឹងថា ជាវត្ថុប្រើប្រាស់របស់មនុស្សសម័យមុនសត្សវត្តន៍ទី១៥-១៧ ក្នុងជីវភាពប្រចាំថ្ងៃ ដោយក្រឡតូចៗសម្រាប់ដាក់ថ្នាំបុរាណ នឹងខ្លះទៀតដូចជានៅតំបន់ជួភ្នំក្រវាញគេ យកទៅ ដាក់ឆ្អឹងសាកសពហើយយកទៅរក្សាទុកនៅជំរាក់ភ្នំ ចំណែកក្រឡធំៗគេយកទៅដាក់ទឹក ដាក់ស្រា ត្រាំថ្នាំ បុរាណ។ល។

.គួររំលឹកផងដែរថាក្រឡបុរាណខាងលើនេះត្រូវបាន ក្រុមអ្នកនេសាទជនជាតិវៀតណាមដែលជំនាញ ខាងមុជទឹក ចាប់ត្រីនៅបាត សមុទ្រ ប្រទះឃើញ នៅបាត់សមុទ្រ ត្រង់ចំណុច ចន្លោះកោះឬស្សី និងកោះតាគៀវ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ខណៈពេលចុះ មុជទឹក បាញ់ត្រីក្នុងបាតសមុទ្រ ។ ជនជាតិរៀតណាម ដែល រក ឃើញក្រឡបុរាណខាងលើ មាន ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំមានទីលំនៅ  ស្ថិតក្រុម៣១ ភូមិ លេខ ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនជាតិ វៀតណាម រូបនេះក្រោយពេល ស្រង់ក្រឡ ទាំងអស់ពីបាត សមុទ្រ រូចមកក៏បាននាំយក ក្រឡទាំង នោះដឹកតាមទូកយកលាកទុកក្នុងផ្ទះរបស់ខ្លូន ប៉ុន្តែរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកង រាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្តព្រះសីហនុ រូមនិង លោក ហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ជាអ្នកសម្របសម្រួលនីតិវិធីផងនោះ  នៅយប់ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ បានចុះទៅធ្វើការដក ហូត នាំយកមករក្សាទុក នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហ្ថត ខេត្ត ។

.បច្ចុប្បន្ន ក្រឡបុរាណទាំងអស់ នឹងត្រូវបញ្ជូនទៅក្រសួងវប្បធម៍និងវិចិត្រសិល្បះនៅរាជរាជធានីភ្នំពេញ  អស់ ហើយ ដើម្បី រក្សាទុក ធ្វើការពិនិត្យនិងពិសោធន៍អោយយបានច្បាស់បន្ថែមទៀត ៕នាគសុទ្រ