ឆ្លង់​ចរន្ត​អគ្គី​នី​ឆេះ​ក្រុមហ៊ុន​តាំង​យី​ផ្អើល​សមត្ថកិច្ច​មក​អន្តរាគមន៍​

0

​រាជធានី​ភ្នំពេញ ៖ អគ្គីភ័យ​មួយ​បាន​ឆាប់ឆេះ ម៉ាស៊ីន​វេច​ខ្ចប់​ចានចង្កឹះ​ក្នុង​ក្រុមហ៊ុន​តាំង​យី ធ្វើ​ឲ្យ​ផ្អើល​ដល់ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ មក​បាញ់​ទឹក​ពន្លត់ តែ​ត្រូវបាន​បុគ្គលិក​ក្រុមហ៊ុន​នាំគ្នា​ជួយ​ពន្លត់​ទាន់ពេល ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង ១៧ និង ៣០​នាទី រសៀល​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០១៤ នៅក្នុង​ក្រុមហ៊ុន​តាំង​យី ចំណុច​ផ្ទះ​លេខ​២៦១K ផ្លូវ​លេខ​៦២R ក្រុមទី​១១ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​ ​

តាម​សំដី​បុគ្គលិក​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការឆាប់ឆេះ​ខាងលើនេះ​បណ្ដាលមកពី ឆ្លង​ម៉ាស៊ីន​វេច​ខ្ចប់​ចានចង្កឹះ ធ្វើ​ឲ្យ​ខូចខាត​ម៉ាស៊ីន​វេច​ខ្ចប់ ១​គ្រឿង ប៉ុន្តែ មិនបាន​រាលដាល​ខូចខាត​សម្ភារ​ផ្សេង​ឡើយ ព្រោះ​បាន​បុគ្គលិក​នាំគ្នា​ជួយ​ពន្លត់​ទាន់ពេល​។ ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ ៣​គ្រឿង របស់​សមត្ថកិច្ច​ពុំបាន​បាញ់​ទឹក​ពន្លត់​ឡើយ ព្រោះ​ពេលមកដល់​ភ្លើង​បាន​រលត់​ទៅហើយ​៕​01 02