មនុស្ស២នាក់លង់ទឹកស្លាប់ក្នុងថ្ងៃតែមួយ-នៅស្រុកខុសគ្នា ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ថ្ងៃអាទិត្យ ៩រោច ខែអាស្សុជ ឆ្នាំជូត ទោស័ក ព.ស,២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២០ មនុស្ស២នាក់លង់ទឹកស្លាប់ក្នុងថ្ងៃតែមួយ-ស្រុកខុសគ្នា :

១-នៅវេលាម៉ោង ១០ និង ២០នាទី ស្ថិតនៅភូមិទំពេជ្រ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីមនុស្សដើរធ្លាក់ទឹកអូរនៅខាងក្រោយផ្ទះបណ្ដាលអោយលង់ស្លាប់ សពជនរងគ្រោះឈ្មោះ ឃន ខេន ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ។
មូលហេតុ: ជនរងគ្រោះស្រវឹងស្រាដើរទៅក្រោយផ្ទះធ្លាក់ទឹកអូរបណ្តាលឱ្យលង់ស្លាប់។

២- នៅវេលាម៉ោង ១១ និង ៣០នាទី មានករណីលង់ទឹកបណ្ដាលអោយស្លាប់ សពជនរងគ្រោះឈ្មោះ ទួក ទី ភេទប្រុស អាយុ ១៣ឆ្នាំ នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅចំណុចតំបន់អូរអណ្តែង កន្លែងបង្ហៀរទឹក ខាងកើតភូមិតាំងក្រសៅចំងាយប្រហែល ២០០០ម៉ែត្រ។
មូលហេតុ: ជនរងគ្រោះបណ្តែតខ្លួនលេងលើបង្ហៀរទឹកហើយទឹកហូរខ្លាំងក៏កួចនាំយកទៅតែម្តង ៕